កីឡា

Muani ប្តេជ្ញាចិត្ត ដើម្បីធ្វើឲ្យទំរង់លេង របស់ខ្លួនសាកសមតម្លៃ ខ្លួន៩០លានផោន

AFP

កីឡាករ Randal Kolo Muani បានបង្ហាញនូវបំណងថា នឹងបង្ហាញ ឲ្យក្រុមអ្នកគាំទ្រក្លឹប PSG ថាគាត់ពិតជាសាកសម ទៅនឹងតម្លៃខ្លួនផ្ទេរកន្លងមក ៩០លានផោន ពិតមែនពោល គឺចាប់តាំងតែពីបានចូលរួមជាមួយ នឹងក្លឹបយក្សបារាំងនេះមក។

យោងតាមការចេញផ្សាយ របស់ The Goal កីឡាករ Muani បានបញ្ជាក់ប្រាប់បែពនេះទៅកាន់កាសែតបារាំង Onze Mondial ខណៈដែលបច្ចុប្បន្នគាត់ កំពុងមានបញ្ហានៃការធ្លាក់ចុះទំរង់ លេងមិនល្អដូចការរំពឹងទុកឡើយ ចាប់តាំងតែពីបានផ្ទេរមកទីនេះ កាលពីរដូវក្តៅមុនពីក្លឹប Eintracht Frankfurt ។

Muaniបាននិយាយថា៖ខ្ញុំបានឃើញ ពាក្យរិះគន់ចាប់តាំងតែពីពេលដែលខ្ញុំបានផ្ទេរមក PSG ហើយបច្ចុប្បន្នវាកំពុងបន្តកើតឡើង នៅឡើយសម្រាប់ខ្ញុំ ។ ទោះបីជាយ៉ាងណាក្តីវា គឺជារឿងដ៏ល្អ សម្រាប់ខ្ញុំ ដែលបានលឺអំពីវាហើយវា គឺជាដំបូន្មានដ៏ល្អ ដែលខ្ញុំនឹងយកវាមកទុក ក្នុងការពិចារណាហើយវានឹងក្លាយ ទៅជាសំពាធសម្រាប់ការអភិវឌ្ឍខ្លួនរបស់ខ្ញុំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top