កីឡា

Chalobah អាចធ្វើដំណើរទៅចូលរួមអតីត មិត្តរួមក្លឹប​ Chelsea ម្នាក់នៅ AC Milan

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan កំពុងបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកីឡាករខ្សែការពារសញ្ជាតិអង់គ្លេសTrevoh Chalobah ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Chelsea។

ប្រសិនបើកិច្ចព្រមព្រៀងនេះអាចធ្វើទៅរួចនោះមានន័យថាកីឡាករខ្សែការពាររូបនេះនឹងអាចធ្វើដំណើរទៅចូលរួមធ្វើការឡើងវិញជាមួយនឹងអតីតមិត្តរួមក្លឹបកីឡាករខ្សែប្រយុទ្ធ Pulisic ដែលធ្លាប់លេងនៅ Chelsea ជាមួយគ្នា។

មួយរយៈចុងក្រោយនេះកីឡាករ Chalobah បានទទួលរងរបួសជាច្រើនចាប់តាំងតែពីខែសីហាមកគាត់ដោយមិនទាន់បានបង្ហាញខ្លួនឲ្យ Chelsea វិញនៅឡើយ។

ក្រៅតែពី Pulisic កីឡាកររូបនេះក៏នឹងអាចវិលជួបជុំជាមួយនឹងកីឡាករ Tomori, Loftus-Cheek និង Olivier Giroudផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top