កីឡា

Man UTD មានផែនការបញ្ចេញ Sancho និង Antonyទៅអារ៉ាប់តម្លៃជាង១០០លានផោន

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងរៀបចំផែនការក្នុងការផ្តល់កុងត្រារបស់កីឡាករ Jadon Sancho និងកីឡាករ Antony ទៅក្លឹបនៅលីគកំពូលអារ៉ាប់ក្នុងទំហំលុយប្រមាណជា១០០លានផោន។

កន្លងមកក្លឹបបានចំណាយលុយដល់ទៅ១៥៥លានផោនក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធស្លាបទាំងពីរនាក់មកអង់គ្លេសប៉ុន្តែមកដល់ពេលនេះទាំងទំរង់លេងនិងទឹកចិត្តរបស់កីឡាករហាក់ដូចជាមិនមានភាពល្អប្រសើរឡើយដែលចាំបាច់ក្លឹបត្រូវតែសម្រេចចិត្តម្តងទៀតចំពោះអនាគតពួកគេ។

Sancho ដែលបច្ចុប្បន្នត្រូវបានបញ្ចេញទៅលេងខ្ចីជើងជាមួយនឹងក្លឹប Dortmund នោះមិនអាចសូម្បីតែហ្វឹកហាត់ជាមួយនឹងក្រុមឡើយនាពេលកន្លងមកខណៈដែល Antony ដែលបង្ហាញខ្លួន២២ប្រកួតចុងក្រោយមិនអាចរកគ្រាប់បាល់បានឡើយសូម្បីតែមួយគ្រាប់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top