កីឡា

Dortmund ចង់បាន Sancho ត្រឡប់ទៅវិញ

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Jadon Sancho នឹងអាចមានឳកាសត្រឡប់ ទៅអាល្លឺម៉ង់វិញ ក្រោយពេលដែល Dortmund បានបង្ហាញបំណង ធ្វើការជាមួយគ្នាសាជាថ្មី។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងផែនការ វិលត្រឡប់នេះ គេជឿជាក់ថាក្លឹប Dortmund ក៏នឹងអាចអនុញ្ញាតិ ឲ្យកីឡាករខ្សែប្រយុទ្ធ Donyell Malen ដើម្បីធ្វើដំណើរមកចូលរួម ក្លឹបបិសាចក្រហម Man UTD ផងដែរជាថ្នូរនឹងការដោះដូរគ្នា ។

គួរឲ្យដឹងដែរថា កីឡាករអន្តរជាតិអង់គ្លេស Sancho រូបនេះ បានចូលរួមជាមួយនឹង ក្លឹប Man UTD កាលពីឆ្នាំ២០២១ ក្នុងតម្លៃខ្លួន ប្រមាណជា៧៣លាន ផោនពីក្លឹប Dortmund ប៉ុន្តែក្រោយមកមួយរយៈ គាត់ហាក់ដូចជាមិនសូវមានឳកាស បង្ហាញខ្លួននិងទំរង់លេងល្អសោះ ជូនក្លឹបជាពិសេសក្រោម ការដឹកនាំរបស់លោក Erik Ten Hagតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top