កីឡា

Newcastle និង Dortmund ប្រជែងគ្នាទិញ តារាឆ្នើម Desire Doue

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Newcastle និងក្លឹប Dortmund កំពុងធ្វើការប្រជែងគ្នា ដើម្បីចុះហត្ថលេខានាំយកកីឡាករ ឆ្នើមរបស់ក្លឹប Rennes ម្នាក់មករួមក្លឹបនៅខែមករានេះ ។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបទាំងពីរធ្លាប់បានព្យាយាមសាកល្បង កីឡាករ Desire Doue វ័យ១៨ឆ្នាំហើយដោយសង្ឃឹមថា នឹងអាចនាំយកិឡាករខ្សែបម្រើរូបនេះ នៅត្រឹមខែមករានេះ ។

កីឡាករ Doue បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ក្នុងការប្រកួតឲ្យក្លឹប Rennes ដោយអាចលេងទាំងនៅក្នុងតំបន់បម្រើផងប្រយុទ្ធផងនិងប្រយុទ្ធស្លាបផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top