កីឡា

Salah បានត្រឹមអង្គុយមើល ប៉ុន្តែអេហ្ស៊ីបធ្វើបានល្អ ឡើងទៅកាន់វគ្គបន្ត ពានទ្វីបអាហ្វ្រិក

អេហ្ស៊ីប បានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ នៅពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពីបានប្រកួតស្មើ ២ ទល់ ២ ជាមួយ Cape Verde ក្នុងការប្រកួតចុងក្រោយក្នុងពូល B នៅទីក្រុង Abidjan ។

អេហ្ស៊ីប បានសម្លឹងរកការបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយក្រុម Mozambique និង Ghana មុនពេលមានគ្រាប់បាល់ ស៊ុតបញ្ចូលទី ក្នុងការប្រកួតទាំងពីរ ។ ខ្សែប្រយុទ្ធ Mostafa Mohamed របស់អេហ្ស៊ីប បានរកគ្រាប់បាល់បញ្ចូលទី បានសម្រេចនៅនាទីទី ៩៣ ។ ទោះបីជាយ៉ាងណាក៏ដោយ Cape Verde បានតាមស្មើវិញ ៦ នាទីក្រោយមក ហើយអេហ្ស៊ីប ទទួលបានចំណាត់ថ្នាក់លេខ ២ ខណៈពេលដែល Ghana ដែលបានបើកការនាំមុខ ២ ទល់ ០ នោះ បានរបូតគ្រាប់បាល់វិញ ក្នុងម៉ោងបន្ថែមជាមួយនឹង Mozambique ។

ជម្រើសជាតិអេហ្ស៊ីប នឹងត្រូវជួបក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងពូល F ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃអាទិត្យ ខាងមុខនេះ។ Super Star របស់អេហ្ស៊ីប កីឡាករឆ្នើម Salah បានត្រឹមអង្គុយមើលជម្រើសជាតិរបស់ខ្លួនប្រកួត បន្ទាប់ពីត្រូវបានបង្ខំចិត្តផ្លាស់ប្តូរ ចេញពីការប្រកួត ដោយសារតែរងរបួសធ្ងន់ អំឡុងពេលប្រកួតស្មើ ២ ទល់ ២ ជាមួយក្រុមហ្គាណា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ បានឈរនៅចំពោះមុខអ្វី ដែលបានបង្ហាញឱ្យឃើញថាជារាត្រីដ៏គួរឱ្យភ័យខ្លាចសម្រាប់ម្ចាស់ជើងឯកទ្វីបអាហ្វ្រិក ចំនួន ៧ សម័យកាល។

គួរឱ្យដឹងថា អេហ្ស៊ីប បានត្រឹមជើងឯករង ក្នុងវគ្គផ្តាច់ព្រ័ត្រពានទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំ ២០១៧ និង ២០២១៕

Most Popular

To Top