កីឡា

Salah នឹងមិនចាកចេញពី Liverpool ឡើយរដូវក្តៅនេះ

ប្រភព៖AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Mo Salah នឹងមិនសម្រេចចិត្តចូលរួម ជាមួយនឹងក្លឹប Al Ittihad ឡើយរដូវក្តៅនេះ ទោះបីជាក្លឹបនៅលីគកំពូលនេះ បានត្រៀមចំណាយទឹកប្រាក់យ៉ាងច្រើន ក្តីសម្រាប់គាត់។

ប្រភពដដែលបានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងដំណឹងនេះ កីឡាករផ្ទាល់បានចេញមកបញ្ជាក់ផង ហើយក្រោយមកព្រមទាំងក្លឹប Liverpool បានអះអាងថា នឹងមិនមានការចាកចេញ របស់កីឡាករវ័យ៣១ឆ្នាំនេះ ឡើយនៅពេលនេះ ។

គួរឲ្យដឹងដែរថា កន្លងមកក្លឹបនៅលីគកំពូល របស់អារ៉ាប់នេះបានអះអាងថា នឹងបញ្ចេញខ្ទង់ចំណាយរហូតទៅដល់ ២១៥លានផោន សម្រាប់ចរចាជាមួយនឹង Liverpool ប៉ុន្តែមិនមានការចរចាជាផ្លូវការ ណាមួយបានធ្វើឡើងនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top