ចាប់ពីពេលនេះតទៅ អ្នកបើប្រាស់ App របស់ foodpanda នឹងទទួលបានបទពិសោធថ្មី និងកាន់តែមានភាពងាយស្រួល ក្នុងការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដោយក្រុមហ៊ុនដឹកជញ្ជូនរហ័ស ឈានមុខគេនៅកម្ពុជាមួយនេះ បានដាក់ឲ្យដំណើរការ លើមុខងារថ្មីគឺ pandamart ដែលប្រមូលផ្តុំនូវមុខទំនិញ និងសម្ភារប្រើប្រាស់ដ៏សម្បូរបែប។ មុខងារថ្មីនេះ លោកអ្នកទិញទំនិញជាច្រើនមុខ ដល់ទៅជាង៣០០០មុខ ក្នុងនោះមានទាំងអាហារកញ្ចប់ ភេសជ្ជៈគ្រប់ប្រភេទ គ្រឿងទេសស្រស់ៗ ព្រមទាំងទំទិញសម្រាប់បំពេញ...
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ជាថ្ងៃពិធីសែនព្រះខែ ដែលប្រពៃណីចិន-វៀតណាម សែនព្រះខែ ឬពិធីបុណ្យគោម គេធ្វើនំប្រពៃណី គឺនំលោកខែជាច្រើនប្រភេទ សែនព្រេនដល់ទេវតា ពិសេសព្រះនាងឆាងអ៊ី ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ ដោយមានការដុតគោម ឬបង្ហោះគោម ដើម្បីអបអរសាទរ នៃរដូវប្រមូលទិន្នផលកសិកម្មផងដែរ រីឯអ្នកខ្លះទៀត ហូបនំលោកខែជាមួយទឹកតែ ចេញទៅមើលព្រះច័ន្ទដ៏ស្រទន់រះពេញវង់។ ពិធីសែនព្រះខែ ក៏ត្រូវនឹងថ្ងៃសីល...
យុវជនរបស់ក្លឹបមេឃខៀវ Man City មួយចំនួននឹងអាចទទួលបានឱកាស ក្នុងការបង្ហាញខ្លួនឲ្យឈតុធំ របស់ក្លឹបខណៈដែលគ្រូបង្វឹក លោក Pep Guardiola កំពុងដាក់ផែនការថ្មី ដើម្បីអាចធ្វើឲ្យបានពានរង្វាន់ League Cup ជាលើកទី៥ជាប់គ្នា នៅក្នុងរដូវកាលនេះ។ បញ្ហារបួសរបស់កីឡាករឈុតធំ របស់ក្លឹប Man City គឺជាមូលហេតុសំខាន់ ដែលលោក Pep...
កីឡាករឆ្នើម របស់ជម្រើសជាតិអាមេរិក Christian Pulisic ដែលត្រូវបានគេដឹងថា បានទទួលរងនូវរបួសក្បាលជង្គង់ កាលពីពេលប្រកួតឲ្យក្រុមជម្រើសជាតិ នាពេលកន្លងមកនោះ នៅតែមិនទាន់អាចបង្ហាញវត្តមាន ក្នុងការហ្វឹកហាត់វិញនៅឡើយ។ គ្រូបង្វឹករបស់ក្លឹបលោក Thomas Tuchel ក៏បានចេញមកបញ្ជាក់ផងដែរថា កីឡាករ Pulisic រូបនេះក៏នឹងមិនអាចបង្ហាញខ្លួន វិញបាននៅឡើយ ជូនក្រុមក្នុងការប្រកួត Carabao Cup នៅយប់ថ្ងៃពុធនេះ...
ក្លឹប Juventus នៅតែមិនទាន់ស្គាល់ពាក្យថាឈ្នះ នៅឡើយទេនៅក្នុងលីគ Serie A ក្រោយលេងស្មើគ្នាជាមួយ AC Milan ១-១ កាលពីយប់មិញ។ ការប្រកួតលេងក្នុងកីឡដ្ឋាន Allianz Stadium ខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់នាំមុខ ឲ្យក្រុមម្ចាស់ផ្ទះ Juventus ត្រឹមនាទីទី៤។ ការប្រកួតរងចាំរហូតដល់ទី៧៦...
អ្នកចាំទី David de Gea បានសង្គ្រោះបាល់ប៉េណាល់ទី បានជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ និងជួយក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម West Ham ក្នុងលទ្ធផល ២-១។ សម្រាប់ការប្រកួតនៅយប់មិញនេះដែរ ពិតជាជក់ចិត្តខ្លាំងមែនទែន។ ម្ចាស់ផ្ទះ West Ham ជាអ្នករកគ្រាប់បាល់បានមុននៅនាទី៣០ ដោយ...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសវៀតណាម កាលពីថ្ងៃសោរ៍ម្សិលមិញនេះបានប្រកាសអនុញ្ញាតិ ឲ្យប្រើប្រាស់នូវវ៉ាក់សាំងនៃប្រទេសគុយបា Abdala ខណៈដែលប្រទេសមួយនេះកំពុងទទួលរងនូវការវាយប្រហារ ដ៏អាក្រក់បំផុតនៃបញ្ហាកូវីដ។ វ៉ាក់សាំង Abdala ត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាវ៉ាក់សាំងកូវីដទី៨ ដែលនឹងអាចប្រើប្រាស់នៅក្នុងប្រទេសវៀតណាមទោះបីជាប្រទេសមួយនេះ នៅតែមានកម្រិតនៃការចាក់វ៉ាក់សាំង ទាបបំផុតរបស់ពិភពលោកត្រឹមតែ៦,៣ភាគរយនៃពលរដ្ឋ របស់ខ្លួនប្រមាណជា៩៨លាននាក់ក្តី។ គួរឲ្យដឹងដែរថាសេចក្តីប្រកាសនេះ បានធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc បានចាកចេញទីក្រុងហាណូយដើម្បីបំពេញទស្សនកិច្ចនៅក្នុងទីក្រុង ហាវ៉ាណាប្រទេសគុយបា។...
បរទេស៖ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសពីការពង្រីកសហប្រតិបត្តិការយោធា ដែលរួមមានទាំងការបញ្ជូនវិលជុំនៃយន្តហោះយោធាអាមេរិកគ្រប់ប្រភេទទាំងអស់ មកកាន់អូស្ត្រាលី ក្រោយមួយថ្ងៃបន្ទាប់ពីប្រកាសកិច្ចព្រមព្រៀងនាវាមុជទឹក ដែលចិនថ្កោលទោសថា ជាការបង្កើនការប្រកួតប្រជែងអាវុធក្នុងតំបន់។ ថ្លែងប្រាប់ក្រោយជំនួប រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងអូស្ត្រាលីនោះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានមានប្រសាសន៍ថា ភាគីទាំងពីរនឹងធ្វើឲ្យកាន់តែប្រសើរឡើងជាខ្លាំង នូវសហប្រតិបត្តិការកងកម្លាំងរបស់យើង ដោយធ្វើការបង្កើនអន្តរប្រតិបត្តិការ និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវសកម្មភាពសម្ពន្ធភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ...
បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានគម្រាមប្តឹងចិនទៅអង្គការពាណិជ្ជកម្មពិភពលោក ក្រោយទីក្រុងប៉េកាំងនិយាយថា ខ្លួននឹងផ្អាកនាំចូលផ្លែប៉ោមស្កនិងផ្លែប៉ោមក្រមួន ពីកោះតៃវ៉ាន់ ជុំវិញក្តីព្រួយបារម្ភពីសត្វល្អិត។ ចំណងមិត្តភាព រវាងកោះតៃវ៉ាន់និងទីក្រុងប៉េកាំង ដែលអះអាងកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ថាជាទឹកដីរបស់ខ្លួននោះ គឺធ្លាក់ដល់ចំណុចដ៏ទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស ជាមួយប្រទេសចិន ដែលបានបង្កើនសម្ពាធនយោបាយនិងយោធាលើកោះតៃវ៉ាន់ ដើម្បីឲ្យទទួលយកអធិបតេយ្យភាពរបស់ចិន។ រដ្ឋបាលពន្ធគយរបស់ចិន បាននិយាយថា ខ្លួនបានប្រទះឃើញម្តងហើយម្តងទៀត នូវសត្វល្អិតលើផ្លែប៉ោមស្ក...
បរទេស៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយប្រាប់ទូរទស្សន៍ France 2 នៅថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រទេសបារាំងគិតថា វាកំពុងស្ថិតក្នុងវិបត្តិ ជាមួយសហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលី ក្រោយទីក្រុងកង់ប៉េរ៉ាបានលុបចោលកិច្ចព្រមព្រៀង បញ្ជាទិញនាវាមុជទឹករាប់ពាន់លានដុល្លារ។ ប្រទេសបារាំង ធ្លាប់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងហៅត្រឡប់មកវិញ នូវឯកអគ្គរាជទូតរបស់ខ្លួន ពីប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិកនិងអូស្ត្រាលី ជុំវិញកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី...