កីឡា

Juventus នៅ​តែ​មិន​ទាន់​​ស្គាល់ ​ពាក្យ​ថា​ឈ្នះ​ បច្ចុប្បន្ន​​ស្ថិត​ក្នុង​តំបន់​កាត់​ចោល

ក្លឹប Juventus នៅ​តែ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ នៅ​ឡើយ​ទេ​នៅ​ក្នុង​លីគ Serie A ក្រោយ​លេង​ស្មើ​គ្នា​ជាមួយ AC Milan ១-១ កាល​ពី​យប់​មិញ​។

ការ​ប្រកួត​លេង​​ក្នុង​កីឡដ្ឋាន Allianz Stadium ខ្សែ​ប្រយុទ្ធ Alvaro Morata រក​បាន​គ្រាប់​នាំ​មុខ​ ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ Juventus ​ត្រឹម​នាទី​ទី​៤។ ការ​ប្រកួត​រងចាំ​រហូត​ដល់​ទី​៧៦​ ទើប Milan សម្រេច​បាន​គ្រាប់​តាម​ស្មើ​វិញ ដោយ​​ខ្សែ​ប្រយុទ្ធ Ante Rebic។

លទ្ធផល ១-១ បាន​បន្សល់​រហូត​ ដល់​ចប់​ការ​ប្រកួត មាន​ន័យ​ថា ៤​ប្រកួត​ក្នុង​លីគ​កន្លង​ទៅ Juventus មិន​ទាន់​ស្គាល់​ឈ្នះ​នៅ​ឡើយ​ទេ (ស្មើ២ ចាញ់២) ខណៈ​បច្ចុប្បន្ន​ស្ថិត​នៅ​លេខ​១៨។ សម្រាប់ AC Milan វិញ​បាន​ឡើង​ទៅ​កាន់​លេខ​២​ មាន​១០​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​កំពូល​តារាង Inter Milan៕ ប្រភព៖ សប្បាយ

Most Popular

To Top