កីឡា

Juventus កំពុងបញ្ចុះបញ្ចូល Chelseaដើម្បីខ្ចីជើង Lukaku

រូបភាពពី៖​ AFP

The Goal នៅថ្ងៃនេះចេញផ្សាយថាក្លឹប Juventus បាននឹងកំពុងព្យាយាមក្នុងការចរចាជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីធ្វើយ់ាងណាអាចចរចាខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Lukaku ចេញពីអង់គ្លេសត្រៀមនៅរដូវកាលក្រោយនេះ។

ទោះបីជាយ៉ាងណាក្តីក្លឹប Chelsea កន្លងមកធ្លាប់បានបញ្ចាក់ហើយថាក្លឹបមិនមានបំណងខ្ចីជើងកីឡាកររូបនេះឡើយប៉ុន្តែចង់លក់ Lukaku ចោលតែម្តងប៉ុន្តែ ក្នុងតម្លៃមួយដែលJuventus បានបញ្ជាក់ហើយដែរថានឹងមិនអាចទៅរួចក្តី។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីក្លឹបជាច្រើនផ្សេងទៀត ក៏កំពុងចរចាកិឡាករខ្សែប្រយុទ្ធមាឌធំប៊ែលហ្ស៊ិកនេះដែរដែលមានដូចជា Inter Milan ដែលធ្លាប់ធ្វើការជាមួយគ្នាកាលពីរដូវកាលកន្លងមកក្នុងនាមជាកីឡាករខ្ចីជើងផងនិងក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត Al Hilal ផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top