កីឡា

Napoli ​ចង់បាន Calafiori ប្រជែងនឹងក្លឹប Juventus

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអ៊ីតាលី Napoli បានចូលរួមប្រកួតប្រជែងជាមួយនឹងក្លឹប Juventus ដើម្បីដណ្តើមកីឡាករខ្សែការពារ ឆ្នើមម្នាក់របស់ក្លឹប Bologna ។

កីឡាករ Riccardo Calafiori កំពុងបង្ហាញទំរង់លេង យ៉ាងរឹងម៉ាំជូនក្លឹប Bologna ហើយជឿជាក់ថា នឹងក្លាយទៅជាគោលដៅ របស់ក្លឹបធំៗនៅអឺរ៉ុបផ្សេងទៀត ក្នុងនាមជាកីឡាករវ័យក្មេង ដ៏មានសក្តានុពលបំផុត ក្នុងទីផ្សារនៅពេលនេះ។

កីឡាករវ័យ២១ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា នឹងអាចមានសមត្ថភាពខ្ពស់ ក្នុងការអាចមកជំនួសតំណែង របស់កីឡាករ Alex Sandro ដែលកំពុងលេងឲ្យក្លឹប Junventus ដោយគេជឿជាក់ថា Calafiori រូបនេះអាចមានតម្លៃ ចន្លោះពី១៥ទៅ២០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top