កីឡា

Juventus ពិភាក្សាលទ្ធភាពដោះដូរកីឡាករ Christian Pulisic

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Juventus បានចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹបតោខៀវ Chelsea ហើយដើម្បីពិនិត្យលទ្ធភាពក្នុងការដោះដូរកីឡាករសញ្ជាតិអាមេរិក Christian Pulusic។

ក្នុងពេលជាមួយគ្នានេះក្លឹប AC Milan និង Napoli ក៏កំពុងព្យាយាមប៉ុនប៉ង ចរចាជាមួយនឹងខ្សែប្រយុទ្ធស្លាបរូបនេះដែរប៉ុន្តែគេសង្កេតឃើញថាប្រធានផ្នែកកីឡារបស់ក្លឹប Juventus សប្តាហ៍នេះបានធ្វើដំណើរមកដល់ទឹកដីអង់គ្លេសហើយដើម្បីបង្កើនល្បឿនការងារនេះ។

ទោះបីជាយ៉ាងណាក្តីការចរចានេះ គឺជាផ្នែកមួយនៃការដោះដូរកីឡាករខ្សែប្រយុទ្ធស៊ែប៊ី Dusan Vlahovic ប៉ុណ្ណោះដែលកីឡាកររូបនេះកំពុងពិចារណាដើម្បីមកលេងនៅ Chelsea វិញហើយបើការងារជោគជ័យនោះមានន័យថា Juventus នឹងត្រូវបន្ថែមលុយមួយចំនួនលើការដោះដូរនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top