កីឡា

ផ្លូវការ Real Madrid ប្រកាសទិញបានកីឡាករវ័យ១៩ឆ្នាំ Bellingham

ការប្រកាសដោយក្លឹបយក្សអេស្បាញ Real Madrid នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៩ឆ្នាំ Jude Bellingham គឺបានផ្ទេរមកចូលរួមនៅទីនេះជាផ្លូវការហើយ ក្នុងតម្លៃខ្លួនដល់ទៅ១០៣លានផោន។

ការប្រកាសអះអាងដំបូងឡើងដោយក្លឹប Borussia Dortmund តាំងតែពីសប្តាហ៍មុនមកម្ល៉េះដោយរយៈពេលប៉ុន្មានថ្ងៃមកនេះកីឡាករបានធ្វើដំណើរមកដល់អេស្បាញ ក្នុងការធ្វើតេស្តសុខភាពហើយការប្រកាសជាផ្លូវការទំនងជាត្រូវធ្វើឡើងនៅសប្តាហ៍នេះហើយ។

សេចក្តីប្រកាសត្រូវបានធ្វើឡើងជាមុនការបង្ហាញខ្លួនជាផ្លូវការដោយសរសេរថា Real Madrid CF និងក្លឹប Borussia Dortmund បានព្រមព្រៀងគ្នារួចរាល់ហើយតាំងតម្លៃខ្លួន និងលក្ខខណ្ឌកីឡាករហើយជឿជាក់ថា កុងត្រានឹងមានរយៈពេលរហូតទៅដល់៦ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top