ទោះបីជាបានដឹងហើយថាកីឡាករ Jude Bellingham កំពុងមានរបួសខ្នងក្តីប៉ុន្តែគ្រូបង្វឹករបស់ក្រុម RB Leipzig បានបង្ហាញនូវបំណងចង់ឲ្យកីឡាកររូបនេចូលលេងពេលប្រកួតរវាង Real Madrid និង RB Leipzig ក្នុងពានរង្វាន់ Champions League។ The Goal បានសរសេរថាគ្រូបង្វឹក RB Leipzig លោក Marco...
ខ្សែប្រយុទ្ធ Vinicius Jr បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា រឿង Real Madrid ចង់បាន ខ្សែប្រយុទ្ធ Kylian Mbappe អីហ្នឹងគួរតែសួរទៅលោកប្រធាន Florentino Perez ។ Vinicus បាននិយាយថា៖” អ្នកទាំងអស់គ្នា រឿង Real Madrid ចង់ទិញយក...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានស្វែងរកកីឡាករគោលដៅថ្មីម្នាក់ហើយដើម្បីជំនួសផែនការចាស់គឺកីឡាករ Erling Haaland និងកីឡាករ Kylian Mbappe។ ប្រភពដដែលបានជឿជាក់ថាក្លឹបនេះបានត្រៀមកញ្ចប់លុយប្រមាណជា១៣០លានផោនដើម្បីងាកទៅចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Victor Osimhen ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Napoli។ កីឡាករខ្សែប្រយុទ្ធនេហ្ស៊េរីយ៉ារូបនេះបានក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹប Real Madrid និងប្រធានក្លឹបលោក Florentino...
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកនឹងមិននាំចូលកីឡាករណាទៀតទេ សម្រាប់រដូវកាលថ្មីនេះ។ លោក Ancelotti បាននិយាយថា៖” យើងនឹងមិនទិញយកកីឡាករណាទៀតទេសម្រាប់រដូវកាលនេះ។ និយាយទៅរឿងហ្នឹងគឺបិទបញ្ចប់ ១០០%ហើយ “។ លោកបន្តថា៖” ក្រុមរបស់យើងគ្រប់ជើងអស់ហើយ អញ្ចឹងគឺថាចប់ហើយអត់អីមកទៀតទេ “។ ការទិញដូរកីឡាករនៅ La...
អ្នកចាំទីដៃទី១របស់ក្លឹប Real Madrid កំពុងទទួលរងរបួសដែលនឹងត្រូវខកខាន ការប្រកួតសំខាន់ជាច្រើនរបស់ក្លឹប នៅពេលដែលរដូវកាលថ្មីនឹងត្រូវបើកក្នុងពេលឆាប់ៗនេះ។ របួស Thibaout Courtois លើកនេះបានធ្វើឲ្យក្លឹប Real Madrid កំពុងសម្រេចចិត្តក្នុងការពិចារណា ជាមួយនឹងអ្នកចាំទីថ្មីចំនួន៦នាក់ដែលជឿជាក់ថា នឹងអាចជំនួសកីឡាករប៊ែលហ្ស៊ិក រូបនេះបានក្នុងនោះមានទាំង David De Gea ផងដែរ។ ក្រៅពីនោះគេសង្កេតឃើញមានអ្នកចាំទី Keylor...
ក្លឹបយក្សអេស្បាញ Real Madrid បានបញ្ចេញសេចក្តីប្រកាសមួយដើម្បី ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថាប្រធានក្លឹបលោក Florentino Perez នឹងចាកចេញពីតំណែងនៅក្នុងពេលឆាប់ៗនេះ។ The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាសេចក្តីប្រកាសបានបញ្ជាក់ថា ដំណឹងចចាមអារ៉ាមទាំងនោះគឺជាព័ត៌មាន មិនពិតនោះឡើយហើយវាជាព័ត៌មាន ដែលមិនមានអ្វីដែលពាក់ព័ន្ធសោះសម្រាប់គ្រប់គ្នាអាចជឿជាក់បាន។ លោក Perez បានមកដឹកនាំក្លឹបក្នុងនាមជាប្រធានក្លឹប តាំងតែពីឆ្នាំ២០០០ហើយគាត់បានទទួលជោគជ័យយ៉ាងខ្លាំងដោយអាចជួយក្លឹបលើកពាន Champions League ដល់ទៅ៦ដងនិងពានរង្វាន់...
The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid ទំនងជានឹងងាកមកចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Dusan Vlahovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus វិញ។ ក្រោយបរាជ័យក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ លេខ៩ថ្មីមកបំពេញតំណែងដែលនៅសល់ចាប់តាំងតែពីពេលដែល Benzemaបានចាកចេញនោះ Real Madrid ក៏បានត្រឹមបរាជ័យក្នុងការចរចានាំយក Mbappe ផងដែរ។ ទោះបីជាយ៉ាងណាក្តី Real...
ក្លឹបអេស្បាញ Real Madrid នៅថ្ងៃនេះបានប្រកាសហើយថា កីឡាករចំណូលថ្មី Arda Guler ត្រូវបានក្រុមការងារបញ្ជូនគាត់ទៅប្រទេសអេស្បាញ វិញហើយក្រោយពេលដែលបានទទួលរងរបួសនៅក្នុងការប្រកួតមិត្តភាពចុងក្រោយ។ យោងតាមការចេញផ្សាយរបស់ The Goal ក្លឹបយក្សនេះនៅមិនទាន់បានបញ្ចប់ការប្រកួតមិត្តភាពនៅក្រៅប្រទេសនៅឡើយប៉ុន្តែរបួសរបស់កីឡាករតួគីវ័យក្មេងមិនអាចអនុញ្ញាតិឲ្យគាត់បន្តមានវត្តមានទៀតឡើយ។ គួរឲ្យដឹងដែរថា Guler បានផ្ទេរមកចូលរួមជាមួយនឹង Real Madrid ពីក្លឹប Fenerbahce ក្នុងតម្លៃខ្លួន៣០លានផោនហើយក្នុងវ័យទើបតែ១៨ឆ្នាំគាត់បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យប៉ុន្តែរបួសក្បាលជង្គង់លើកនេះនឹងអាចឲ្យគាត់សម្រាកព្យាបាលរយៈពេលយូរជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid លោក Xabi Alonson និងក៏ជាគ្រូបង្វឹករបស់ក្លឹប Bayern Leverkusen ផងនោះកំពុងក្លាយជាគោលដៅដើម្បីមកជំនួសតំណែងលោក Carlo Ancelotti ។ គ្រូបង្វឹកអ៊ីតាលី វ័យចំណាស់រូបនេះ នឹងត្រូវទទួលយកុងត្រាធ្វើជាគ្រូបង្វឹក របស់ក្រុមជម្រើសជាតិប្រេស៊ីល ចាប់ពីឆ្នាំ២០២៤តទៅនិងក្លាយជាគ្រូបង្វឹកបរទេស ដំបូងបំផុតរបស់ក្រុមជម្រើសជាតិប្រេស៊ីល...
ខ្សែប្រយុទ្ធ Eden Hazard បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះពីមូលហេតុ ដែលគេមិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ ក្រោយចែកផ្លូវជាមួយក្លឹប Real Madrid។ Hazard បាននិយាយថា៖” ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំអាចនៅលេងជាកីឡាករអាជីពបានអញ្ចឹង។ ខ្ញុំបានសម្រាក ២-៣ឆ្នាំហើយ។ អញ្ចឹងខ្ញុំនៅមានកម្លាំងគ្រប់គ្រាន់ “។ កីឡាករនេះបន្តថា៖” មកទល់នឹងពេលនេះខ្ញុំមិនសម្រេចទៅណាបន្ទាប់នោះទេ បន្ទាប់ពីឆ្លងផុត៣ឆ្នាំដ៏លំបាកកន្លងមក ខ្ញុំចង់ចំណាយពេលនៅជាមួយគ្រួសារ ដើរលេងដូចអ្នកផ្សេងឯទៀតអញ្ចឹង “។ បើតាមសារព័ត៌មានជាច្រើន...