កីឡា

Vinicius ឆ្លើយ​បែប​នេះ ​ទាក់ទង​នឹង​រឿង​ Mbbape និង​ Real Madrid

ខ្សែប្រយុទ្ធ​ Vinicius Jr បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ រឿង​ Real Madrid ចង់​បាន​ ខ្សែប្រយុទ្ធ​ Kylian Mbappe អី​ហ្នឹង​គួរ​តែ​សួរ​ទៅ​លោក​ប្រធាន​ Florentino Perez ។

Vinicus បាន​និយាយ​ថា​៖” អ្នក​ទាំងអស់​គ្នា​ រឿង​ Real Madrid ចង់​ទិញ​យក​ Mbbape អី​ហ្នឹង​គួរ​តែ​សួរ​លោក​ប្រធាន​ក្លឹប​ទៅ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” យើង​មាន​កីឡាករ​ ២៥នាក់​ដែល​អាច​លេង​បាន​ល្អ​សម្រាប់​ Real Madrid។ ឥឡូវ​នេះ​យើង​ផ្ដោត​លើ​ការ​អបអរ​លើ​ជ័យ​ជំនះ​ Supercub និង​រឿង​ល្អ​ៗ​ទៀត​សម្រាប់​ប្រកួត​ក្រោយ​ៗ​ទៀត​ “។

Real Madrid ជិត​យក​បាន​ Mbappe ទៅ​ហើយ​កាល​ពី​ប៉ុន្មាន​រដូវកាល​មុន​ ប៉ុន្តែ​កីឡាករ​នេះ​សម្រេច​បន្ត​ PSG បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕

Most Popular

To Top