កីឡា

Real Madrid រកឃើញខ្សែប្រយុទ្ធគោលដៅថ្មី តម្លៃជាង១៣០លានផោន

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានស្វែងរកកីឡាករគោលដៅថ្មីម្នាក់ហើយដើម្បីជំនួសផែនការចាស់គឺកីឡាករ Erling Haaland និងកីឡាករ Kylian Mbappe។

ប្រភពដដែលបានជឿជាក់ថាក្លឹបនេះបានត្រៀមកញ្ចប់លុយប្រមាណជា១៣០លានផោនដើម្បីងាកទៅចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Victor Osimhen ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Napoli។

កីឡាករខ្សែប្រយុទ្ធនេហ្ស៊េរីយ៉ារូបនេះបានក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹប Real Madrid និងប្រធានក្លឹបលោក Florentino Perez នៅក្រោយពេលដែលក្លឹបតែងតែបរាជ័យក្នុងការទាក់ទាញយកកីឡាករ Erling Haaland និង Mbappe នាពេលកន្លងមក។

ទោះបីជាយ៉ាងណាក្តីកីឡាករខ្សែប្រយុទ្ធ Osimhen កំពុងស្ថិតនៅក្នុងការចរចាដើម្បីអាចបន្តកុងត្រារយៈពេលវែងជាមួយនឹងក្លឹប Napoli រហូតដល់ឆ្នាំ២០២៨៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top