កីឡា

Real Madrid នឹង​មិន​ទិញ​ចូល​កីឡាករ​ណា​ទៀត​ទេ​ ក្នុង​រដូវកាល​ថ្មី​នេះ​

លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​នឹង​មិន​នាំ​ចូល​កីឡាករ​ណា​ទៀត​ទេ​ សម្រាប់​រដូវកាល​ថ្មី​នេះ​។

លោក​ Ancelotti បាន​និយាយ​ថា​៖” យើង​នឹង​មិន​ទិញ​យក​កីឡាករ​ណា​ទៀត​ទេ​សម្រាប់​រដូវកាល​នេះ​។ និយាយ​ទៅ​រឿង​ហ្នឹង​គឺ​បិទ​បញ្ចប់​ ១០០%​ហើយ​ “។

លោក​បន្ត​ថា​៖” ​​ក្រុម​របស់​យើង​គ្រប់​ជើង​អស់​ហើយ​ អញ្ចឹង​គឺ​ថា​ចប់​ហើយ​អត់​អី​មក​ទៀត​ទេ​ “។

ការ​ទិញ​ដូរ​កីឡាករ​នៅ​ La Liga នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ខាង​មុខ​ ដោយ​ព័ត៌មាន​ជា​ច្រើន​នៅ​តែ​ចុះ​ផ្សាយ​ថា​ Mbappe នៅ​តែ​មាន​ចិត្ត​ចង់​មក​ក្លឹប​នេះ​ ក្រោយ​គេ​មិន​ទាន់​ព្រម​បន្ត​កុងត្រា​ជា​មួយ​ PSG៕

ប្រភព៖SABAY

Most Popular

To Top