កីឡា

Man City ប្រកាសអំពីវត្តមាន កីឡាករ Doku ដែលនឹងមកជំនួស Mahrez

ទីបំផុតក្លឹបមេឃខៀវ Man City អាចស្វែងរកកីឡាករ ខ្សែប្រយុទ្ធស្លាបចណូលថ្មី ដើម្បីអាចមកជំនួស កីឡាករ Riyad Mahrez បានហើយដែលគាត់ ទើបតែបានសម្រេចចិត្តចាកចេញ ទៅចូលរួមជាមួយនឹងក្លឹបនៅអារ៉ាប់។

The Goal អះអាងថា Man City បានប្រកាសអំពីការចុះហត្ថលេខាផ្លូវការ ក្នងការនាំយកកីឡាករប៊ែលហ្ស៊ិក Jeremy Doku ជាមួយនឹងតម្លៃខ្លួនព្រមព្រៀងគ្នា ប្រមាណជា៥៦លាផោន ពីក្លឹបបារាំង Rennes។

កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានក្លាយទៅជាកីឡាករចំណូលថ្មីទី៣ ហើយរបស់ក្លឹប Man City នៅរដូវក្តៅនេះបន្ទាប់ពីកីឡាករ Mateo Kovacic និងកីឡាករខ្សែការពារ Josko Gvardiol៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top