ក្រៅតែពីក្លឹបតោខៀវ Chelsea ហើយក្លឹបមេឃខៀវ Man City ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចរចាទិញយកកីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេងអង់គ្លេស Jude Bellingham ផងដែរពីក្លឹបនៅលីកកំពូលអាល្លឺម៉ង់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបទាំងពីរ គឺនឹងត្រូវជួបដៃគូប្រជែងខ្លាំងមួយទៀតគឺបិសាចក្រហម Man UTD មួយទៀតដែល The Sun ជឿជាក់ថាកំពុង ចាប់អារម្មណ៍ខ្លាំងផងដែរជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Dortmund រូបនេះ។ ដូចនេះគិតមកត្រឹមពេលនេះក្លឹបធំៗ...
កីឡាករខ្សែបម្រើប្រយុទ្ធ Kai Havertz បន្ទាប់ពីកែប្រែកស្ថានភាពវិញទាំងស្រុងពីការចាប់ផ្តើមនៅ Premier League ទាំងយ៉ាប់យ៉ឺនរួចមករហូត ក្លាយទៅជាវិរៈបុរសក្នុងសៀវភៅកំណត់ត្រារបស់ក្លឹបតោខៀវ Chelsea ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Champion League រដូវកាលមុន។ គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel នៅសប្តាហ៍នេះបានចេញមកធ្វើការអះអាងថានឹងបន្តជួយដល់ Havertz ថែមទៀតដើម្បីអាចទាញ យកសក្តានុពលដ៏ខ្លាំងបំផុតរបស់កីឡាករវ័យក្មេងរូបនេះ...
គ្រូបង្វឹករបស់ Real Madrid លោក Carlo Ancelotti បានធ្វើការផ្តល់ព័ត៌មានចុងក្រោយ អំពីបញ្ហាកូនក្រុមរបស់ខ្លួននៅមុនការប្រកួតប៉ះនឹង Valencia នៅយប់ថ្ងៃអាទិត្យនេះជាពិសេស Eden Hazard និង Gareth Bale។ Bale ដែលកំពុងបន្តព្យាបាលរបួស នៅឡើយត្រូវបានគ្រូបង្វឹករូបនេះបញ្ជាក់ថានឹងអាចខកខាន បង្ហាញខ្លួននៅក្នុងការប្រកួតឬសូម្បីតែហ្វឹកហាត់ យ៉ាងហោចណាស់រយៈពេល២ខែ។ របួសសាច់ដុំនៅជើងខាងឆ្វេង ដែលទទួលបានកាលពីពេលហ្វឹកហាត់នាសប្តាហ៍កន្លងមក...
ក្លឹបយក្សអេស្បាញ Barcelona ក្រោយបានបន្តបាត់បង់ខ្សែប្រយុទ្ធឆ្នើមៗជាច្រើននាក់រួចមករដូវកាលនេះហាក់ដូចជាមិនទទួលបានភាពជោគជ័យ នៅឡើយចំពោះតំបន់ប្រយុទ្ធជាពិសេសចុងក្រោយនេះចាញ់ Bayern Munich នៅក្នុងទឹកដីខ្លួនឯងទាំងដែលមិនមានគ្រាប់បាល់ បញ្ចូលទីសូម្បីបាល់ចំគោលដៅទៀតផង។ បញ្ហាតំបន់ប្រយុទ្ធនឹងក្លាយ ទៅជាការដោះស្រាយចំបងរបស់ក្លឹបនៅក្នុងរដូវកាលដោះដូរ ខាងមុខជាពិសេសខែមករានេះដែលក្នុងនោះគេជឿជាក់ថា ក្លឹបបានសម្លឹងមើលឃើញកីឡាករខ្សែប្រយុទ្ធម្នាក់ របស់អង់គ្លេសដើម្បីជួយក្លឹបនៅពាក់កណ្តាលរដូវកាលនេះ។ The Goal ជឿជាក់ថា Raheem Sterling គឺបានក្លាយទៅជាកីឡាករគោលដៅ របស់ក្លឹបសម្រាប់ការទិញលក់កីឡាករនៅខែមករានេះ ប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះខណៈដែលក្លឹបមានវត្តមានរបស់ Sergio...
Paul Pogba កីឡាករខ្សែបម្រើប្រយុទ្ធ ក្លឹបបិសាចក្រហម Man UTD គឺជាអតីតកីឡាករឆ្នើមរបស់ក្លឹបយក្សអ៊ីតាលី Juventus ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ហើយមកទល់ពេលនេះគេជឿជាក់ថាកីឡាកររូបនេះ គឺនៅតែស្ថិតនៅក្នុងបេះដូងរបស់ក្លឹបនៅឡើយ។ ភ្នាក់ងាររបស់កីឡាករលោក Mino Raiola នៅសប្តាហ៍នេះក៏បានចេញមកធ្វើការះអះអាង សាជាថ្មីផងដែរថាកីឡាករបារាំងរូបនេះនឹងអាចវិលត្រឡប់ ទៅកាន់ក្លឹបចាស់របស់គាត់វិញនៅរដូវក្តៅខាងមុខនេះ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ កុងត្រារបស់ Pogba ជាមួយនឹងបិសាចក្រហម...
បរទេស៖ យោងតាមការបញ្ជាក់របស់ធនាគារកណ្តាល នៃប្រទេសអាហ្គានីស្ថានឬ DAB នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថាក្រុមតាលីបង់ បានប្រគល់លុយសុទ្ធប្រមាណជា១,២៣លានដុល្លារ ព្រមទាំងមាសសុទ្ធមួយចំនួនផង ដែលខ្លួនរឹបអូសបានកន្លងមកទៅឲ្យខ្លួន។ DAB ឬ Da Afghanistan Bank បានបញ្ជាក់ទៀតថាលុយសុទ្ធព្រមទាំងដុំមាសដែលតាលីបង់ បានប្រមូលបានភាគច្រើនគឺពីផ្ទះរបស់អតីតមន្ត្រីរដ្ឋាភិបាល និងអគាររដ្ឋាភិបាលមួយចំនួនផងហើយការប្រគល់មកវិញនេះ ដោយតាលីបង់ចង់បង្ហាញពីការប្តេជ្ញាចិត្តចំពោះតម្លាភាព នៅក្នុងប្រទេសតាមការសន្យាកន្លងមក។ គួរឲ្យដឹងដែរថាចាប់តាំង តែពីបានគ្រប់គ្រងរដ្ឋធានីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហាកន្លងមក តាលីបង់បានប្រកាសកែទំរង់រដ្ឋាភិបាល...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីជាការឆ្លើយតប ចំពោះកិច្ចព្រមព្រៀងសហរដ្ឋអាមេរិកនិងអង់គ្លេស ដែលចែករំលែកបច្ចេកវិទ្យានាវាមុជទឹក ឲ្យដល់ប្រទេសអូស្ត្រាលី។ លោក Jean-Yves Le Drian ជារដ្ឋមន្ត្រីការបរទេសបារាំង បានធ្វើការបញ្ជាក់ថា លោកនិងលោកប្រធានាធិបតីបារាំង បានកោះហៅឯកអគ្គរាជទូត លោក...
ភ្នំពេញ៖ តារាស្រីរូបស្រស់សោភា ខៀវ លីលី បើគិតមកទល់នេះ មានរយៈពេលខ្ទង់ជាង ៤ឆ្នាំហើយ ដែលមាននាង បានបាត់មុខពីលើឆាកសិល្បៈ ដែលជាហេតុនាំឱ្យមានចម្ងល់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសអ្នក ដែលធ្លាប់ទស្សនា ការសម្ដែងរបស់នាង មិនថាទាំងភាពយន្ត ឬ MV ឡើយ ។ ជាការពិតណាស់ តារាស្រី ខៀវ...
ហ្សាកាតា ៖ រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគលោក Luhut Binsar Panjaitan បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបើកកោះបាលីរីសត របស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវ អន្តរជាតិ នៅខែតុលាខាងមុខនេះ ខណៈចំនួនករណី ឆ្លងជំងឺកូវីដ-១៩ បាន និងកំពុងធ្លាក់ចុះ នៅក្នុងប្រទេសនេះ ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទើបតែងើបចេញពីចំណុចកំពូល នៃរលកទី២...
រដ្ឋកាលីហ្វ័រញ៉ា ៖ អ្នកជំនាញនិយាយថា ភ្នំ Shasta របស់រដ្ឋកាលីហ្វ័រញ៉ា ជាកំពូលភ្នំខ្ពស់បំផុតមួយ នៅទ្វីបអាមេរិកមានកន្លែង ទំពែកធំសព្វថ្ងៃនេះ បានធ្វើឲ្យកំពូលភ្នំ គ្មានព្រិលសោះ ហើយវាកំពុងធ្វើឲ្យផ្ទាំងទឹកកក ព័ទ្ធជុំវិញរលាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ភ្នំនេះគឺជាភ្នំភ្លើងមួយ ដែលមានកម្ពស់ ១៤,១៧៩ ហ្វីតពីលើនីវ៉ូទឹកសមុទ្រត្រូវបានគ្របដណ្តប់ដោយព្រិលពេញមួយឆ្នាំ ប៉ុន្តែការវិភាគតាមផ្កាយរណប ប្រៀបធៀបគម្របព្រិល...