កីឡា

Man UTD ចាប់អារម្មណ៍ Bellingham សម្រាប់រដូវក្តៅក្រោយ

ក្រៅតែពីក្លឹបតោខៀវ Chelsea ហើយក្លឹបមេឃខៀវ Man City ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចរចាទិញយកកីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេងអង់គ្លេស Jude Bellingham ផងដែរពីក្លឹបនៅលីកកំពូលអាល្លឺម៉ង់។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបទាំងពីរ គឺនឹងត្រូវជួបដៃគូប្រជែងខ្លាំងមួយទៀតគឺបិសាចក្រហម  Man UTD មួយទៀតដែល The Sun ជឿជាក់ថាកំពុង ចាប់អារម្មណ៍ខ្លាំងផងដែរជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Dortmund រូបនេះ។

ដូចនេះគិតមកត្រឹមពេលនេះក្លឹបធំៗ នៅអង់គ្លេស៣ហើយដែលកំពុងតាមចង់បានកីឡាករ Bellingham វ័យ១៨ឆ្នាំរូបនេះក្រោយពេលដែលគាត់អាចបង្ហាញខ្លួន បានយ៉ាងអស្ចារ្យជាមួយនឹង Dortmund នាពេលកន្លងមកចាប់តាំងតែពីបានផ្ទេរពីក្លឹប Birmingham City កាលពីឆ្នាំ២០២០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top