រដ្ឋកាលីហ្វ័រញ៉ា៖អ្នកវិទ្យាសាស្ត្របាននិយាយថា ក្មេងស្រីដែលមានអាយុ ៤ ឆ្នាំម្នាក់រស់នៅរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញអាណានិគមនៃឃ្មុំគ្មានក្លិនចំនួន២ ត្រូវបានគេគិតថា បានបាត់ខ្លួន នៅសហរដ្ឋអាមេរិកកាលពី ៧០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះបើយោងតាមសារព័ត៌មាន CBS News ថា Annika Arnout បានរកឃើញគួរឲ្យកត់សម្គាល់នៅទីតាំងមួយ ដែលនាងបានបដិសេធមិនបង្ហាញក្នុងគោលបំណងរក្សាឃ្មុំ នៅកន្លែងសម្ងាត់របស់នាងឲ្យមានសុវត្ថិភាព។ឃ្មុំដែលគ្មានក្លិនរស់នៅក្នុងប្រទេស ប្រេស៊ីល និងមានទំហំតូចជាងឃ្មុំធម្មជាតិត្រូវបានគេនាំយកមក...
អាមេរិក៖ឧស្សាហកម្មផលិតរថយន្តរបស់ សហរដ្ឋអាមេរិកកំពុងទទួលជោគជ័យមួយទៀត ដោយសារក្រុមហ៊ុនផលិត រថយន្តយក្ស Tesla និង Ford កំពុងកាត់បន្ថយ ឬបញ្ឈប់ការផលិតចំពេល ដែលខ្វះខាតឧបករណ៍អេឡិចត្រូនិក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា រថយន្តស៊េរីថ្មីរបស់ Roadster របស់ខ្លួននឹងត្រូវពន្យារ ពេលរហូតដល់ឆ្នាំ ២០២៣...
រុស្ស៊ី៖អ្នកបុរាណវិទូនៅ ប្រទេសរុស្ស៊ីរកឃើញកំណប់ ទ្រព្យដ៏គួរឲ្យភ្ញាក់ផ្អើលនៃ គ្រឿងអលង្ការប្រាក់នៅយុគសម័យ មជ្ឈិមសម័យដែលបានកប់កាលពីមួយ សតវត្សមុនពេលម៉ុងហ្គោល ចូលលុកលុយនិងសម្លាប់មនុស្សគ្រប់គ្នាក្នុងភូមិមួយនៃតំបន់ ហើយយ៉ាងហោចណាស់មានមនុស្ស ១០០ នាក់ត្រូវបានកាត់ក្បាល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទូនៅប្រទេសរុស្ស៊ី បាននិយាយថា កំណប់ទ្រព្យដ៏កម្ររួមបញ្ចូល ទាំងចិញ្ចៀនកាំរស្មី៧ពណ៌ត្រូវ បានគេគិតថា តំណាងឲ្យកាំរស្មីព្រះអាទិត្យត្រូវបានគេរកឃើញ នៅជិតទីតាំង Old Ryazan ជាទីក្រុងមួយក្នុងចំណោម...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា យោធាជើងទឹករបស់ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា សមាជិកនៃសហសេវឹកដែលបាត់ខ្លួនចំនួន៥នាក់ នៅលើឧទ្ធម្ភាគចក្រ MH-60S ដែលបានធ្លាក់កាលពីថ្ងៃអង្គារ នៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា ត្រូវបានគេប្រកាសថា ស្លាប់ទាំងអស់ ។ យោធាជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមជើងទឹកទី៣បានប្តូរវេនពីការរុករក និងខិតខំជួយសង្គ្រោះ ដើម្បីបើកប្រតិបត្តការឡើងវិញ ។...
អាមេរិក៖ កែវយឺតអវកាស Hubble បានផ្តិតយករូបភាពវត្ថុ Herbig-Haro ដែលសិ្ថតនៅក្នុងក្រុមតារា Orion មើលទៅមានលក្ខណៈស្រដៀងនឹងអំពូលភ្លើង ដូចក្នុងរឿងសង្គ្រាមភពផ្កាយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារអវកាសអ៊ឺរ៉ុបបានឲ្យដឹងថា ត្រូវបានគេស្គាល់ថា ជា HH111 បាតុភូតសេឡេស្ទាលដ៏កម្រត្រូវបានថតបានដោយ ម៉ាស៊ីនថតវាលធំទី ៣ “Wide Field Camera 3...
សេនហ្វ្រេនស៊ីស្កូ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានបន្ធូរបន្ថយការរឹតត្បិតយូរអង្វែងដែលជួយធ្វើឲ្យ App Store របស់ខ្លួនក្លាយជាក្រុមហ៊ុនរកលុយ ដ៏ធំមួយសម្រាប់ក្រុមហ៊ុនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបានតម្រូវ ឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីបង់ប្រាក់កម្រៃជើងសាខ្ពស់ដល់ Apple លើការលក់កម្មវិធីបង់ប្រាក់ក៏ដូចជាការទិញការជាវ ឬធាតុឌីជីថលនៅក្នុងកម្មវិធីរបស់ពួកគេ។ Apple កំពុងប្រឈមនឹងសម្ពាធដ៏សំខាន់មួយដើម្បីបើកដំណើរការ App Store បន្ថែមទៀត។ ចៅក្រមសហព័ន្ធម្នាក់ត្រូវបានគេរំពឹងថា នឹងវិលត្រលប់មកវិញនូវសាលក្រមមួយនៅក្នុងបណ្តឹងប្រឆាំងអំពើពុករលួយ...
កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ PSG ត្រូវបានគេដឹងថា នឹងមិនអាចបង្ហាញវត្តមានប្រកួត ឲ្យជម្រើសជាតិរបស់បារាំងក្នុងវគ្គជម្រុះ តាមទ្វីបពានរង្វាន់ពិភពលោក ប៉ះនឹងក្រុមជម្រើសជាតិអ៊ុយក្រែ និងហ្វាំងឡង់ឡើយ។ Mbappe បានទទួលរងរបួស នៅក្នុងពេលបំពេញភារៈកិច្ច ឲ្យជម្រើសជាតិ នេះបើយោងតាមសេចក្តីប្រកាសដោយសហព័ន្ធបាល់ទាត់បារាំង FFF បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ របួសដែលបានកើតឡើង នៅក្នុងការប្រកួតរវាងបារាំង និងក្រុមបូស្នៀក្នុងលទ្ធផល ១ស្មើហើយ Mbappe ត្រូវបានប្តូរចេញនៅចុងម៉ោង ទៅហើយនៃការប្រកួត។...
បរទេស៖ អតីតឯកអគ្គរដ្ឋទូត របស់លោកដូណាល់ត្រាំ ប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការភ័យខ្លាចថា សាធារណរដ្ឋប្រជាមានិតចិន អាចនឹងចូល និងយកមូលដ្ឋានទ័ពអាកាស Bagram ដែលជាទីតាំងយុទ្ធសាស្ត្រយោធា ដែលធ្លាប់ជាស្នូល នៃការកាន់កាប់របស់ប្រទេសអាហ្វហ្កានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោកស្រី Haley ដែលបាននិយាយជាមួយ Fox...
អាមេរិក៖ អង្គការអវកាសណាសាបានចែករម្លែកវីដេអូ បង្ហាញពីផ្កាយតឿត្នោតដ៏កម្រ ដែលមិនគួរឲ្យជឿអាចមានអាយុរហូតដល់ ១៣ ពាន់លានឆ្នាំមានឈ្មោះថា“Accident” បន្ទាប់ពីត្រូវបានរកឃើញដោយចៃដន្យ របស់អ្នកវិទ្យាសាស្ត្រស្ម័គ្រចិត្តម្នាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផ្កាយតឿត្នោតគឺជាវត្ថុអាថ៌កំបាំងមួយ ដែលស្ថិតនៅកន្លែងណាមួយ រវាងភពយក្សឧស្ម័ន និងផ្កាយតូចមួយប៉ុន្តែគ្មានទំហំដើម្បីបញ្ចូលអ៊ីដ្រូសែន ដូចផ្កាយបានទេ។ យោងតាមការស្រាវជ្រាវ របស់ក្រុមតារាវិទូនៅ Caltech នៅ Pasadena រដ្ឋកាលីហ្វ័រញ៉ាថា វាប្រហែលជាអាចមានផ្កាយ...
អ៊ីតាលី៖អ្នកបុរាណវិទូអះអាងថា ក្រុមមនុស្សបុរាណដែលមិនស្គាល់ រស់នៅប្រហែល ៤០០.០០០ ឆ្នាំមុនបានបង្កើតឧបករណ៍គួរឲ្យចាប់អារម្មណ៍ធ្វើអំពីឆ្អឹងសត្វដំរីយក្ស ដើម្បីឲ្យក្លាយជាឧបករណ៍កាប់សាច់ សម្រាប់អាហាររបស់ខ្លួន បង្ហញពីរបៀបដែលមិននឹកស្មាន ដល់រហូតដល់ ១០០.០០០ ឆ្នាំក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការប្រមូលឆ្អឹងដំរីត្រូវបានគេជីកនៅចន្លោះឆ្នាំ ១៩៧៩ និង ១៩៩១ នៅកន្លែងមួយនៃប្រទេសអ៊ីតាលីមានឈ្មោះថា Castel di Guido មានទីតាំងស្ថិតនៅជិតទីក្រុងរ៉ូមសម័យទំនើប...