ប្លែកៗ

ក្រវិល ចិញ្ចៀន និងខ្សែដៃប្រាក់ ធ្វើយ៉ាងល្អដែលកប់ នៅសតវត្សរ៍ទី ១២ ថ្មីៗនេះរកឃើញ ដោយក្រុមបុរាណវិទូ នៅភាគនិរតីរុស្ស៊ី

រុស្ស៊ី៖អ្នកបុរាណវិទូនៅ ប្រទេសរុស្ស៊ីរកឃើញកំណប់ ទ្រព្យដ៏គួរឲ្យភ្ញាក់ផ្អើលនៃ គ្រឿងអលង្ការប្រាក់នៅយុគសម័យ មជ្ឈិមសម័យដែលបានកប់កាលពីមួយ សតវត្សមុនពេលម៉ុងហ្គោល ចូលលុកលុយនិងសម្លាប់មនុស្សគ្រប់គ្នាក្នុងភូមិមួយនៃតំបន់ ហើយយ៉ាងហោចណាស់មានមនុស្ស ១០០ នាក់ត្រូវបានកាត់ក្បាល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកបុរាណវិទូនៅប្រទេសរុស្ស៊ី បាននិយាយថា កំណប់ទ្រព្យដ៏កម្ររួមបញ្ចូល ទាំងចិញ្ចៀនកាំរស្មី៧ពណ៌ត្រូវ បានគេគិតថា តំណាងឲ្យកាំរស្មីព្រះអាទិត្យត្រូវបានគេរកឃើញ នៅជិតទីតាំង Old Ryazan ជាទីក្រុងមួយក្នុងចំណោម ទីក្រុងបុរាណបំផុត របស់រុស្ស៊ី និងជាកន្លែងវាយប្រហារដោយម៉ុងហ្គោល ដ៏ឃោរឃៅក្នុងឆ្នាំ ១២៣៧ ។

អ្នកស្រាវជ្រាវនិយាយថា វាជារឿងធម្មតាដែលពលរដ្ឋរុស្ស៊ីមាន ទ្រព្យស្តុកស្តម្ភលាក់ខ្លួនពី អ្នកឈ្លានពាន ប៉ុន្តែវត្ថុដែលមានចំនួន ៣២ ដុំនេះត្រូវបានទុកចោលជាង ១០០ ឆ្នាំមុនពេលម៉ុងហ្គោលវាយលុក។ ក្រុមបុរាណវិទូជាមួយបណ្ឌិត្យសភា វិទ្យាសាស្ត្ររុស្ស៊ី និងសារមន្ទីរប្រវត្តិសាស្ត្រនិងស្ថាបត្យកម្ម Ryazan សង្ឃឹមថា នឹងរកឲ្យឃើញពី មូលហេតុដែលចោរលួច ដ៏មានតម្លៃត្រូវបានគេដាក់ឈ្មោះថា “ កំណប់អ៊ីសាដ” ត្រូវបានគេលាក់ទុកដោយគ្មានការគំរាមកំហែង ពីការវាយប្រហារភ្លាមៗ។

យោងតាមសេចក្តីថ្លែងការណ៍បកប្រែចេញពី បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានឲ្យដឹងថា ការសិក្សាបន្ថែមអំពីវត្ថុទ្រព្យបច្ចេកទេស នៃការផលិតសមាសភាពលោហធាតុនឹងបំពេញប ន្ថែមនូវចំណេះដឹងរបស់យើងអំពីប្រវត្តិដើម នៃរ៉ាយហ្សានចាស់។ ប្រហែលជាវានឹងបង្ហាញពីបរិបទប្រវត្តិសាស្ត្រនៃការលាក់បាំង ទ្រព្យសម្បត្តិ៕ដោយ៖លី ភីលីព

Most Popular

To Top