ព័ត៌មានអន្តរជាតិ

អ្នកបុរាណវិទូ រកឃើញរូបចម្លាក់ឈើ កម្ពស់២,៥ម៉ែត្រ សម័យដែក នៃរូបព្រះរបស់អាទិទេព នៅក្នុងនៅក្នុងអណ្តូង អៀរឡង់

ក្រុអៀរឡង់ ៖ មមន្រ្តីបាននិយាយថា រូបចម្លាក់ឈើមានកម្ពស់២,៥ម៉ែត្រ ដែលត្រូវបានបង្កើតឡើង នាសម័យយុគដែក មានអាយុកាលប្រហែល ១៦០០ ឆ្នាំមុនត្រូវបានគេរកឃើញ នៅក្នុងអណ្តូងមួយ នៅប្រទេស អៀរឡង់ក្បែរ ទីតាំងរាជវង្សបុរេប្រវត្តិ Rathcroghan នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមប្រឹក្សាស្រុក Roscommon បាននិយាយលើបណ្តាញ សង្គមយក្ស Facebook ថា រូបសំណាកអ្នកមិនជឿ ត្រូវបានគេរកឃើញ នៅទីក្រុង Gortnacrannagh ប្រទេសអៀរឡង់ចម្ងាយ ៦ គីឡូម៉ែត្រ (៣.៧ ម៉ាយ) ពីទីតាំងរាជវង្សបុរេប្រវត្តិ នៃ ទីក្រុង Rathcroghan ។ វាត្រូវបានរកឃើញ ដោយអ្នកស្រាវជ្រាវនៅដំណោះស្រាយ គ្រប់គ្រងបុរាណវត្ថុវិទ្យា (AMS) ដែលកំពុងជីកដីមុន គម្រោងសាងសង់ផ្លូវ ។

រូបសំណាកនេះ ត្រូវបានធ្វើពីដើមអូក (ប្រភេទឈើបុរាណ) ដែលបែក ហើយមានក្បាលតូចរាង ដូចមនុស្សនៅចុងម្ខាង ដោយមានស្នាមផ្តេកតាមដងខ្លួន។ អ្នកបុរាណវិទូAMS លោក Eve Campbell ដឹកនាំការជីកបាននិយាយ នៅក្នុងប្រកាសនេះថា Gortnacrannagh Idol ត្រូវបានគេឆ្លាក់ កាលពីជាង ១០០ ឆ្នាំមុនពេលSt Patrick មកដល់ប្រទេសអៀរឡង់ ។ វាទំនងជារូបភាព របស់អាទិទេពអ្នកមិនជឿ ។

ជីដូនជីតារបស់យើងបានឃើញ តំបន់ដីសើមជាកន្លែងអាថ៌កំបាំង ដែលពួកគេអាច ភ្ជាប់ទំនាក់ទំនង ជាមួយព្រះ និងពិភពផ្សេងទៀត ហើយក្រៅពីរូប ចម្លាក់ឈើ ឆ្អឹងសត្វ និងដាវធ្វើពិធីសាសនា ត្រូវបានរកឃើញនៅកន្លែងនោះ ។ លោកវេជ្ជបណ្ឌិត Campbell បានបន្ថែមថា នេះបង្ហាញពីការបូជា សត្វត្រូវបានធ្វើឡើងនៅកន្លែងនោះ ហើយរូបព្រះទំនងជាបានចូលរួមនៅក្នុងពិធីទាំងនេះ ។

យោងតាមទស្សនាវដ្តី Smithsonian ថា រូបចម្លាក់នេះ ត្រូវបានគេរកឃើញនៅកន្លែង មានចម្ងាយតិចជាង ៤ ម៉ាយពីទីក្រុង Rathcroghan ជាកន្លែងដែលសំណង់យុគសម័យ ដែកជាច្រើនទៀតត្រូវបានគេរកឃើញ រួមទាំងរូងភ្នំមួយ ត្រូវបានគេជឿថា ជាច្រកចូលទៅកាន់ពិភពផ្សេង ។ បើតាមរឿងព្រេងទានថា តំបន់នេះក៏ត្រូវបានគេជឿថា ជាវិមានរបស់មហាក្សត្រីយានី Medb បានគ្រប់គ្រងប្រទេស អៀរឡង់ភាគច្រើន៕ដោយ៖លី ភីលីព

Most Popular

To Top