បរទេស ៖ យោធាសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំងមួយគ្រឿង មកពីកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បានបាញ់ទម្លាក់កូនដ្រូនមួយគ្រឿង នៅក្នុងប្រទេស ស៊ីរីភាគខាងកើត កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកូនដ្រូននោះ ត្រូវបានគេចាត់ថា ជាការគម្រាមកំហែង ។ លោកវរសេនីយ៍ឯកកងទ័ពអាមេរិក Wayne Marotto ជាអ្នកនាំពាក្យកងកម្លាំងចម្រុះ បានមានប្រសាសន៍យ៉ាងដូច្នេះថា យន្តហោះរបស់កងកម្លាំងចម្រុះ...
ក្រុមនៅលីគកំពូលបារាំង Marseille ដែលត្រូវប្រកួតប៉ះ នឹងក្រុម Nice កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានប្រកាសផ្អាក ជាបណ្តោះអាសន្ន ក្រោយពេល ដែលក្រុមភ្ញៀវ បានបដិសេធ ចាកចេញពីបន្ទប់ប្តូរសម្លៀក បំពាក់ខណៈដែលអ្នកគាំទ្ររបស់ Nice បាននាំគ្នាសម្រុកចូលទីលាន ប្រកួតយ៉ាងរញ៉េរញ៉ៃ។ អជ្ញាធរបាន សម្រេច ផ្លុំកញ្ចែបញ្ចប់ការប្រកួតត្រឹមនាទីទី៧៥ ដោយសារហេតុការណ៍មួយនេះ ហើយមកដល់ពេលនេះតាមច្បាប់ គឺមានការផ្តល់លទ្ធផល...
ហៃទី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយ កម្រិត៧,២រ៉ិចទ័រ អង្រួននៅក្នុងតំបន់ នៃដែនកោះ South Sandwich Islands ។ យោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ...
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជួយក្នុងដំណើរជម្លៀសបុគ្គលិកអាមេរិកនិងជនជាតិអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ យន្តហោះចំនួន៨គ្រឿង ដែល៤គ្រឿងមកពីក្រុមហ៊ុន United Airlines និង៣គ្រឿងទៀតមកពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក គឺក្រុមហ៊ុន Delta Air Lines ក្រុមហ៊ុន Atlas Air និងក្រុមហ៊ុន Omni Air...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City ដែលតែងតែចង់បាន និងតាមចែចង់កីឡាករ Harry Kane កន្លងមកនោះជាក់ស្តែងគឺត្រូវការបន្ថែម លុយប្រមាណជា៥០លានផោន ទៀតទៅលើ សំណើរចាស់ដែលខ្លួនបាន ផ្តល់ទៅឲ្យ Spurs ។ The Mirror បានអះអាងថា Spurs ដែលមិនសូវចង់លក់...
មកដល់ពេលនេះកីឡាករ ខ្សែបម្រើបារាំង Paul Pogba នៅសល់កុងត្រាចាស់ ដែលមានសុពលភាពមិនដល់១ឆ្នាំទៀត ឡើយប៉ុន្តែដំណើរការនៃការចរចាបន្តកុងត្រា គឺនៅតែស្ថិតក្នុងតំណាក់កាល ព្យាយាមនៅឡើយ។ Paul Pogba នឹងមិនចាកចេញឡើយពី ក្លឹបបិសាចក្រហម Man UTD ឡើយសម្រាប់រដូវក្តៅ នេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹករបស់ក្លឹបលោក Ole Solskjare ជាការឆ្លើយតបទៅនឹងដំណឹងនានា ពាក់ព័ន្ធនឹងកីឡាករ។ ទោះបីជាយ៉ាងណាក្តីមួយរយៈចុងក្រោយនេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានចេញមកបដិសេធនូវព័ត៌មានចចាមអារ៉ាម ដែលបានអះអាងថាប្រឹក្សា យោធាជាន់ខ្ពស់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសយេមែន។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Saeed Khatibzadeh បានចេញមកធ្វើការថ្លែងបដិសេធចំពោះ ព័ត៌មានទាំងនេះហើយអះអាងថា វាគឺជាដំណឹងក្លែងក្លាយចំពោះការបាត់បង់ជីវិត របស់ពលរដ្ឋអ៊ីរ៉ង់ នៅក្នុងជម្លោះរបស់ប្រទេសយេមែនទៅវិញនោះ។ លោកបញ្ជាក់បែបនេះថា៖ គ្មានយោធាឬទីប្រឹក្សាយោធាអ៊ីរ៉ង់ ណាម្នាក់ដែលត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសយេមែននោះឡើយ។...
កីឡាករខ្សែការពារឆ្នើម វ័យចំណាស់ Piquieនៅក្នុងការប្រកួតកាលពីយប់មិញនេះ គឺអាចបង្ហាញវត្តមាន ប្រកួតតែ៣០នាទីប៉ុណ្ណោះ មុនពេលដែលគាត់ត្រូវបានប្តូរចេញជំនួស ដោយកីឡាករ Ronald Araujo វិញដោយសាររងរបួស ។ Gerard Pique ត្រូវបានប្តុរចេញនៅតង់ទី១ប៉ុណ្ណោះ នៃការប្រកួតរបស់ Barcelona ក្នុងលីគប៉ះនឹងក្រុម Athletic Club ដោយសារតែរបួសសាច់ដុំនិងជំនួសដោយកីឡាករ Ronald Araujo...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យ ប៉ាឡេស្ទីន បានឲ្យដឹងថា ក្រុមអ្នកតវ៉ាប៉ាឡេស្ទីន រាប់រយនាក់ បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងពេលប៉ះទង្គិចគ្នា ជាមួយកងទ័ពអ៊ីស្រាអ៊ែល នៅជិតព្រំដែន រវាងតំបន់ ហ្គាហ្សាស្ទ្រីប ខាងកើត និងអ៊ីស្រអ៊ែល ។ លោក Mohammed...
បរទេស ៖ សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ បានធ្វើការណែនាំប្រជាពលរដ្ឋខ្លួន ដែលនៅអាហ្វហ្គានីស្ថាន មិនឲ្យធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន ក្នុងទីក្រុងកាប៊ុល ដោយលើកឡើងពីហានិភ័យសន្តិសុខ ស្របពេល ដែលមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នា ព្យាយាមភៀសខ្លួនចេញពីប្រទេស ក្រោយពួកតាលីបង់ កាន់កាប់អំណាច ។ សេចក្តីណែនាំរបស់ស្ថានទូ តអាមេរិកមួយ បាននិយាយថា “ព្រោះតែការគម្រាមកំហែង ផ្នែកសន្តិសុខ...