ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ អមដំណើរជាមួយលោក បុង ប៊ុនហួន ជាអនុប្រធាន សហព័ន្ធខ្មែរ កីឡាហែលទឹក និងជាប្រធាន គណៈកម្មការសាងសង់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យការសាងសងមណ្ឌលហែលទឹក ខេត្តបាត់ដំបង ស្តង់ដារ អន្តរជាតិ និងមានតម្លៃប្រមាណ...
ទីក្រុង LOS ANGELES៖ភ្នាក់ងាររបស់លោកបាននិយាយថា លោក Sonny Chiba អ្នកជំនាញក្បាច់ គុនជនជាតិជប៉ុន និងជាតារាសម្តែងដែលបានបង្ហាញមុខក្នុងកម្មវិធី”Kill Billរបស់ Quentin Tarantino បានទទួលមរណភាពដោយសារ មេរោគ COVID-19 នៅមន្ទីរពេទ្យមួយក្នុងខេត្ត Chiba ប្រទេសជប៉ុនក្នុងអាយុ ៨២ ឆ្នាំយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ Timothy...
អាមេរិក៖ថនិកសត្វមានទំហំប៉ុនឆ្មាចម្លែក ដែលបានធ្វើដំណើរ នៅអាមេរិកខាងជើងភ្លាមៗ បន្ទាប់ពីការផុតពូជរបស់ ដាយណូស័រកាលពី ៦៦ លានឆ្នាំមុនត្រូវបានដាក់ឈ្មោះ តាមបិសាចប្រែកាយ Beorn នៅក្នុងរឿង The Hobbit នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ពួកគេទាំងអស់បានដើរនៅអាមេរិក ខាងជើង បន្ទាប់ពីការផុតពូជដាយណូស័រកាលពី ៦៦ លានឆ្នាំមុន។ វាចង្អុលបង្ហាញអំពីការវិវត្តលឿននៃថនិកសត្វជាងការគិតពីមុន បន្ទាប់ពីអាចម៍ផ្កាយបានបំផ្លាញ ៧៥ ភាគរយនៃជីវិតទាំងអស់...
នៅសប្តាហ៍នេះយោងតាមការចេញផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានបញ្ជាក់អំ ពីតម្លៃខ្លួនរបស់កីឡាករខ្សែការពារ Aymeric Laporte ហើយក្នុងពេលដែលកីឡាកររូបនេះ ត្រូវបានគេជឿជាក់ថាមិនសូវជាសប្បាយចិត្ត ក្នុងការបន្តរស់នៅទីនេះឡើយ។ ក្លឹបដែលកំពុងមានព័ត៌មានអំពីការចង់បាន កីឡាករ Laporte នោះមានដូចជា ក្លឹបយក្សអេស្បាញ Real Madrid និងក្លឹបយក្សអ៊ីតាលី...
បរទេស៖ បុរស ៤ នាក់ត្រូវបានប៉ូលីសឃាត់នៅតំបន់ Drummoyne ជាយក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នៅវេលាម៉ោង ២ រំលងអាធ្រាត្រ ហើយបានប្រាប់មន្រ្តីថា ពួកគេបានចេញទៅក្រៅដើម្បី “ ហាត់ប្រាណ” ។ យោងតាមសារព័ត៌មាន abc News ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
អាមេរិក៖ឧទ្ធម្ភាគចក្រ Ingenuity របស់ទីភ្នាក់ងារអវកាសអាមេរិកបានបញ្ចប់ការហោះហើរលើកទី ១២ របស់ខ្លួននៅលើភពព្រះអង្គារដោយហោះបានចម្ងាយជិតមួយភាគបួនម៉ាយល៍លើតំបន់ មួយដែលអង្គការណាសាហៅថា អច្ឆរិយវត្ថុភូមិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឧទ្ធម្ភាគចក្រទម្ងន់ ៤ ផោននេះបានឡើងលើអាកាស ៣២.៨ ហ្វីតដោយហោះ បានចម្ងាយ ១.៤៧៦ ហ្វីតក្នុងរយៈពេល ១៦៩ វិនាទីលើតំបន់ South Seitah នៃភពអង្គារ។ NASA...
ប៉ូឡូញ៖ចិញ្ចៀនអាពាហ៍ពិពាហ៍ គ្រាប់កាំភ្លើង និងអដ្ឋិធាតុសម្រាប់ បូជាសពស្ថិតក្នុងចំណោម របស់របររាប់រយដែលរកឃើញដោយក្រុមបុរាណវិទូបង្ហាញកាន់តែច្បាស់ពី ភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមណាស៊ីដ៏ល្បីល្បាញ នៅជ្រលងមរណៈ របស់ប៉ូឡូញនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ស្ថិតក្នុងខែដំបូងនៃសង្គ្រាមលោកលើកទី ២ ទាហានណាស៊ីបានប្រហារជីវិតជនស៊ីវិលប៉ូឡូញ ៣០-៣៥.០០០ នាក់នៅខេត្ត Pomeranian ភ្លាមៗបន្ទាប់ពីកាន់កាប់ប្រទេស។ ទីតាំងនៃការសម្លាប់ទាំងនេះ ទទួលបានឈ្មោះក្នុងស្រុកថា “ ជ្រលងភ្នំមរណៈ” ហើយមុនពេលបញ្ចប់សង្គ្រាមឆ្នាំ ១៩៤៥...
ខ្សែការពាររបស់ក្លឹប Manchester United កីឡាករ Aaron Wan-Bissaka ត្រូវបានតុលាការអង់គ្លេសចោទប្រកាន់ និងកោះហៅមកបំភ្លឺនៅក្នុងថ្ងៃនេះ រឿងបានបើកឡាន Lamborghini Urus នៅទីក្រុង Greater Manchester ប្រទេសអង់គ្លេសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នៅក្នុងកំឡុងដែលកីឡាកររូបនេះមិនត្រូវបានគេអនុញ្ញាតឲ្យបើកបររថយន្តដោយខ្លួនឯង។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ថ្ងៃនេះ។ បើតាមច្បាប់របស់ប្រទេសខាងលើនេះប្រសិនជា...
ប្រជាជនមកពីទូទាំងពិភពលោក ធ្វើដំណើរទៅទីក្រុងអាំស្ទែរដាំ គឺដើម្បីទស្សនាវប្បធម៌សេរី និងទេសភាពប្លែកៗ។ ទីក្រុងមួយ ក្នុងចំណោមទីក្រុង ដែលមានគំនិតបើកចំហបំផុតរបស់អឺរ៉ុប គឺទីក្រុងអាំស្ទែរដាំ។ ដែលទីក្រុងនេះ មានកន្លែងស្នាក់នៅ បារ និង ពិធីបុណ្យអ្នកស្រលាញ់ភេទដូចគ្នា ព្រមទាំងវប្បធម៌កញ្ឆា ជាមួយហាងកាហ្វេជាង ២០០ នៅកណ្តាលទីក្រុង។ ការដើរកណ្តាលទីក្រុង ជាមួយប្រឡាយជាង ១៥០ និងស្ពានចំនួន ១.២៨១...
ប្រទេសថៃរកឃើញករណីវិជ្ជមានកូវីដ-១៩លើសពី ១លានករណីហើយនៅពេលនេះ។ គិតត្រឹមល្ងាចថ្ងៃសុក្រ ប្រទេសជាប់ព្រំដែនជាមួយកម្ពុជាមួយនេះ រកឃើញករណីសរុបចំនួន ១,០០៩,៧១០ករណី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ករណីវិជ្ជមានដ៏ច្រើននេះធ្វើឱ្យប្រទេសថៃ ជាប្រទេសជាប់ដងទន្លេមេគង្គដំបូងគេ ដែលរកឃើញ ១លានករណី ខណៈនៅតំបន់អាស៊ានវិញប្រទេសចំនួន ៣ផ្សេងទៀតដែលមានលើសពី ១លានករណីរួមមាន ឥណ្ឌូណេស៊ី (ក្បែរ ៤លានករណី) ហ្វីលីពីន (១លាន ៧សែនករណី)...