កីឡា

លោក ហែម គីរី ៖ មណ្ឌលហែលទឹក ខេត្តបាត់ដំបង ដែលមានលក្ខណៈ ស្តង់ដារ អន្តរជាតិ និង មានតម្លៃ ប្រមាណ២លានដុល្លារ អាមេរិក រួចរាល់ជាស្ថាពរហើយ

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ អមដំណើរជាមួយលោក បុង ប៊ុនហួន ជាអនុប្រធាន សហព័ន្ធខ្មែរ កីឡាហែលទឹក និងជាប្រធាន គណៈកម្មការសាងសង់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យការសាងសងមណ្ឌលហែលទឹក ខេត្តបាត់ដំបង ស្តង់ដារ អន្តរជាតិ និងមានតម្លៃប្រមាណ ២លានដុល្លារ អាមេរិក នោះនឹងលេច ចេញជារូបរាងឡើង នៅក្នុងទឹកដីខេត្តបាត់ដំបង នាពេលឆាប់ខាងមុខ បន្ទាប់ពីបានសាងសង់ រួចរាល់ជាស្ថាពរ ហើយនៅខេត្តបាត់ដំបង ។

លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរ ហែលទឹក បានឲ្យដឹងថា មណ្ឌលហែលទឹកខេត្តបាត់ដំបង បានរួចរាល់ជាស្ថាពរហើយ ប៉ុន្តែយើងនៅបំពាក់បរិក្ខារមួយចំនួនទៀត ដើម្បីបញ្ឈប់ បើគិតពីការងារធំៗ ចប់អស់ហើយ ហើយនឹងពិនិ្យ វាយតម្លៃដងទៀត ដើម្បីធ្វើពិធីប្រគល់ តាមការណែនាំពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ដោយបង្កើតគណៈកម្មការទទួលពីក្រុមហ៊ុនមក ។

លោកបន្តថា ការសាងសង់នេះគ្រោងអាចបញ្ឈប់មុខ តាំងពីខែកុម្ភៈដោយសារមេរោគ COVID-19 ធ្វើឲ្យការសាង់សងអូសបន្ថាយ ដល់ខែសីហានេះ ហើយជាក់ស្តែងមិន យឺតយ៉ាវដែរ តាមគម្រោងត្រូវបញ្ឈប់នៅខែសីហានេះ គម្រោងដំណើរការសាងសង មណ្ឌលហែលទឹក ខេត្តបាត់ដំបង ចំណាយពេល២៤ខែ ។ ការសាងសង់ឡើងតាមស្តង់ដារ អន្តរជាតិ លើផ្ទៃដីសាងសង់ទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ទំាងសំណង់ និងសម្ភារៈបច្ចេកទេស បំពាក់បាន៨០ភាគរយ ហើយនៅសល់ ២០ភាគរយ យើងនឹងបំពាក់បញ្ឈប់ ដើម្បីឲ្យរួចរាល់តាមស្តង់ដារ បច្ចេកទេសអន្តរជាតិ ជាក់ស្តែងកន្លែងលោតដេប៉ា លោតទឹក និងក្តារបានបំពាក់ ជាស្ថាពរហើយ ចំណែកហែលលោតយើង មិនទាន់បញ្ចូល ទឹកពេញឡើយ នៅពេលណាបញ្ចូលទឹក ពេញលោកនឹងចុះពិនិត្យដងទៀត ចំណែកម៉ាស៊ីនវិញ យើងដំណើរការតែម៉ាស៊ីន ខាងអាងហែលទឹក ចំពោះម៉ាស៊ីនលោតនឹង ដំណើរការ សប្តាហ៍ ក្រោយនេះ ការសាងសង់អាង ហែលទឹក នេះឡើង ចង់ឲ្យកីឡាហែលទឹកខេត្តបាត់ដំបង់ មានសកម្មភាពឡើងវិញ ឬរស់ឡើងវិញ ដូច្នេះយើង ត្រូវការអាង ហែលទឹកថ្មី ហើយអាងហែលទឹកមានទំហំដូច អាងហែលទឹកខេត្តកំពង់ចាម មានអាងសម្រាប់ប្រកួត មានទំហំ២៥ម៉ែត្រគុណ៥០ ម៉ែត្រ និងជម្រៅ២ម៉ែត្រ ។ អាងលោតទឹកទំហំ២០ម៉ែត្រ គុណ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ។ ប៉មលោត ទឹកកម្ពស់១០ម៉ែត្រ ចែកជាថ្នាក់លោត កម្ពស់៣,៥ម៉ែត្រ, ៧ម៉ែត្រ និង១០ម៉ែត្រ ។ អាងទាំងបី និង ប៉មលោតទឹក ត្រូវសាងសង់នៅលើខឿនទំហំ ៤០ ម៉ែត្រ គុណ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ ម៉ែត្រ ។ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹក អាងទាំងបី ទំហំ១០ម៉ែត្រ គុណ១៥ ម៉ែត្រ ជម្រៅ ២,៥ ម៉ែត្រ ។ កន្លែងអង្គុយទស្សនាទំហំ៧ម៉ែត្រ គុណ៨៣ម៉ែត្រ ចំណុះ ៤០០នាក់ ក្នុងនោះសម្រាប់គណៈអធិបតី ចំនួន៥០នាក់ ។

បន្ទប់ម៉ាស៊ីនចម្រោះ ទំហំ៧ម៉ែត្រ គុណ១៣ម៉ែត្រ បន្ទប់ឃ្លាំងទំហំ៧ម៉ែត្រ គុណ១០ ម៉ែត្របន្ទប់ផ្លាស់សំលៀក បំពាក់ទំហំ ៤ម៉ែត្រ គុណ ៧ម៉ែត្រ ចំនួន៣បន្ទប់ ព្រមទំាងបន្ទប់ទឹកកីឡាករ២ បន្ទប់ កីឡាការិនី ២បន្ទប់ ។ បន្ទប់ទឹកសាធារណៈ២កន្លែង បុរស៦បន្ទប់ នារី៦ បន្ទប់ជនពិការ ១បន្ទប់ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត៧០០ម៉ែត្រការេ ។

អគារពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ៣៥ម៉ែត្រ ពីរជាន់ ចែកជាបន្ទប់ពិសេសគណៈ អធិបតីទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ។បន្ទប់ពហុប្រើប្រាស់ទំហំ៧ម៉ែត្រ គុណ១៥ម៉ែត្រ បន្ទប់បញ្ជាការប្រកួត ទំហំ៣ម៉ែត្រ គុណ៥ម៉ែត្រ ។ បន្ទប់ឃ្លាំងជាន់ទី១ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ បន្ទប់សង្គ្រោះបន្ទាន់ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ។ បន្ទប់អាជ្ញាកណ្ដាល ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រកន្លែង សម្រាករយៈពេលខ្លី ក្នុងពេលប្រកួតទំហំ ៤ម៉ែត្រ គុណ២៤ម៉ែត្រ ។ បន្ទប់ស្នាក់ នៅសម្រាប់កីឡាករនាក់ទាំងពីរភេទ ចំនួន៩ ទំហំ៣,៥ម៉ែត្រ គុណ១៦ម៉ែត្រ បន្ទប់បរិភោគ និងចង្ក្រាន ទំហំ៥ម៉ែត្រ គុណ៨ម៉ែត្រ និងសាងសង់ រយៈពេល២៤ខែ ។

លោកអគ្គលេខាធិការ បានប្រាប់ថា អាងទឹកនេះកសាងឡើង ដោយយកគំរូប្លង់ តាម«មណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម ដោយគំរោងប្រើប្រាស់ ថវិកាប្រមាណ ២,០០០, ០០០ ដុល្លារ (ពីរលានដុល្លារ សហរដ្ឋអាមេរិក) ដើម្បីអាចឲ្យកីឡាករ-កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជន ទូទៅ ធ្វើការហ្វឹកហាត់ កីឡាហែលទឹក ដើម្បីសុខភាព ។ ជាមួយគ្នានេះ អាងទឹកនេះ ក៏ជាកន្លែង ប្រកួតកម្រិតជាតិ ឬអាចប្រកួតកម្រិត តំបន់បាន ។ សាងសង់ មណ្ឌលកីឡា ហែលទឹកនៅ ខេត្តបាត់ដំបងនេះ ជាផែនការមេ របស់សហព័ន្ធ កីឡាខ្មែរ ហែលទឹក ក្នុងការអភិវឌ្ឍ និង បណ្ដុះ បណ្ដាល កីឡាករ-កីឡាការនីឈុតធំ និងថ្នាលដើម្បីត្រៀម ចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាកីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ ៕

Most Popular

To Top