Event

សរុបជាទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារ មានតែមួយគ្មានពីរនៅលើពិភពលោក ចែកឡានម្ដង១១គ្រឿង និងខុនដូ១យូនីត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បានបំបែកឯកត្តកម្មថ្មី ចុះប្រគល់រង្វាន់ក្នុងតម្លៃសរុបជាង ៤០ម៉ឺនដុល្លារ ដល់អតិថិជនមហាសំណាង​ ដែលឈ្នះរង្វាន់ឡាន Ford Ranger ស៊េរីថ្មី ៥គ្រឿង និងខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១យូនីត ពី CAMBODIA BEER, រង្វាន់រថយន្ត Mitsubishi Xpander ស៊េរីថ្មី ៣គ្រឿងពីភេសជ្ជៈប៉ូវកម្លាំង វើក, រង្វាន់រថយន្ត Toyota Raize ស៊េរីថ្មី ២គ្រឿង ពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, និងរង្វាន់រថយន្ត Toyota Raize ស៊េរីថ្មី ១គ្រឿងពីទឹកក្រូច អាយស៍។

ការប្រគល់រង្វាន់ស៊េរីថ្មី ជូនអតិថិជនមហាសំណាងជាហូរហែនេះ បង្ហាញឱ្យអ្នកគាំទ្ររបស់ផលិតផល ខ្មែរ ប៊ែវើរីជីស នៅទូទាំងប្រទេសកម្ពុជា ឃើញថាក្រុមហ៊ុន ពិតជាមានទំនួលខុសត្រូវខ្ពស់ និងបង្ហាញពីតម្លាភាព ដោយផ្តល់រង្វាន់ពិត និងចែកជូនពិតៗ ឥតរុញរាទៅកាន់អ្នកឈ្នះ។

អតិថិជនមហាសំណង ដែលបានឈ្នះរថយន្ត Ford Ranger ស៊េរីថ្មីពី CAMBODIA BEER ទាំង៥រូប រួមមាន៖ ១) លោក ឃី តុងសេង រស់នៅខេត្ត កណ្ដាល, ២) លោក ឈឿន សុខឃឿន រស់នៅខេត្ត កណ្ដាល, ៣) លោក ហម ឌី រស់នៅខេត្ត កំពង់ចាម, ៤) លោក អ៊ាង ហាក់ រស់នៅខេត្ត កំពត, និង ៥). លោក មឹក វៀច រស់នៅខេត្ត សៀមរាប។ ហើយអតិថិជនមហាសំណាងដែលឈ្នះខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១យូនីតពី CAMBDIA BEER គឺ លោក ខុម ណាឃីន រស់នៅ ភ្នំពេញ។

ចំណែក ភេសជ្ជៈប៉ូវកម្លាំង វើក ទាំង ៣រូប បានរកឃើញអតិថិជនមហាសំណាង ដែលឈ្នះរថយន្ត Mitsubishi Xpander ស៊េរីថ្មី មានដូចជា៖ ១). លោក ថាន់ ហាត រស់នៅខេត្ត កំពង់ចាម, ២). លោកស្រី ម៉ិក សុខឃីម រស់នៅខេត្ត កណ្ដាល, និង ៣). លោក ឡុង នី រស់នៅខេត្ត តាកែវ។

ហើយសម្រាប់អតិថិជនមហាសំណាងដែលឈ្នះរថយន្ត Toyota Raize ស៊េរីថ្មី ពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ទាំង២រូប រួមមាន៖ ១). លោកស្រី សៅ ស្រីឡា រស់នៅខេត្ត កណ្ដាល, និង ២). លោកស្រី សឿយ ធាង រស់នៅខេត្ត បន្ទាយមានជ័យ។
ព្រមទាំង ទឹកក្រូច អាយស៍ ក៏បានរកឃើញអតិថិជនមហាសំណាង ដែលឈ្នះរថយន្ត Toyota Raize ស៊េរីថ្មី ១រូប គឺ លោក សក្ដិ សំណាង រស់នៅខេត្ត បាត់ដំបង។

សូមអបអរសាទរដល់អតិថិជនមហាសំណាងរបស់ ខ្មែរ ប៊ែវើរីជីស ទាំង ១២នាក់! រង្វាន់ជាច្រើនទៀតកំពុងរង់ចាំ! អ្នកឈ្នះបន្ទាប់ អាចជារូបអ្នក។

Most Popular

To Top