កីឡា

លោក ហែម គីរី នឹងចូលរួមមហាសន្តិបាត សហព័ន្ធកីឡាហែលទឹក អន្តរជាតិ “FINA” នៅអារ៉ាប់រួម

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹក បាននិយាយថា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១រូប លោកតំណាងឲ្យប្រធានសហព័ន្ធខ្មែរ ហែលទឹក លោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន ទៅចូលរួមមហាសន្តិបាត ឬក៏ការកិច្ចប្រជុំ របស់សហព័ន្ធកីឡាហែលទឹក អន្តរជាតិ “FINA” ទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ។

លោកអគ្គបានបន្តថា ការប្រជុំនេះ មានសារសំខាន់ណាស់ ចាប់ពីមេរោគ COVID-19 វាយប្រហារ មកលោកបានត្រឹមប្រជុំ តាមអនឡាញគ្មាន ឳកាសសម្រាប់ជួបពិភាក្សា ការងារផ្សេងៗបានឡើយ។ អ្វីដែលលោកចេញទៅប្រជុំលើកនេះ ផ្តោតសំខាន់ការងារ និងបានធ្វើការទាក់ទងហើយ ក្នុងនោះសហព័ន្ធកីឡាហែលទឹកថៃ ចង់ជួបពិភាក្សាការងារ ជាមួយសហព័ន្ធខ្មែរហែលទឹក យើងនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ។

លោកបន្ថែមទៀតថា ចំណុចទី២ លោកមានគោលបំណង ទៅជួបជាមួយអគ្គលេខាធិការ សហព័ន្ធហែលទឹកអាស៊ី ប្រសិនមានឳកាសច្រើន លោកបន្តជួបជាមួយប្រធាន សហព័ន្ធហែលទឹកអន្តរជាតិ “FINA”នឹងលើកពីបញ្ហាប្រទសកម្ពុជា ឲ្យប្រធាន FINAដឹងថា លោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរហែលទឹក បានខិត ខំប្រឹងប្រែង នូវគោលការណ៍ថ្មី ដូចជាការបិទខ្ទប់ហ្វឹកហាត់ ឧបត្ថម្ភអាហារ ផ្តល់សម្ភារៈសម្រាប់កីឡាករ-កីឡាការិនី ហែលទឹកកម្ពុជា ជាពិសេសការសាងសង់ រចនាសម្ព័ន្ធ ដែលយើងមានក្នុងដៃ ។

លោកនឹងនិយាយពីបញ្ហាព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជាដើម្បីឲ្យសហព័ន្ធហែលទឹកអន្តរជាតិ “FINA” និងសហព័ន្ធហែលទឹក អាស៊ីបានដឹង គេអាចជួបអ្វីមក យើង ហើយយើងរំពឹងនឹង មានលទ្ធផលល្អនេះជាគោលបំណងសំខាន់ សម្រាប់ការធ្វើដំណើរចូល រួមកិច្ចប្រជុំលើកនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top