កីឡា

លោក Pochettino អះអាងថា មិនមែនជាការសម្រេចចិត្ត របស់លោកឡើយ ចំពោះអនាគតនៅ Chelsea

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Mauricio Pochettino បានធ្វើការលើកឡើង អំពីអនាគតរបស់លោក ជាមួយនឹងក្លឹបតោខៀវ Chelsea
គឺមិនស្ថិតនៅលើរូប គាត់ឡើយ ។

ថ្លែងនៅក្រោយការប្រកួតយប់មិញ ហើយបើទោះបិជាបានដឹកនាំក្រុមយកឈ្នះ លើអតីតក្រុមការងារចាស់ របស់លោកក្តីក្នុងលទ្ធផល Chelsea បាន២គ្រាប់ ទល់នឹង Spurs សូន្យតែលោក Pochettino
បានអះអាងថា គាត់មិនមែន ជាអ្នកសម្រេចចិត្តលើវាសនា ការងារ ជាមួយនឹង Chelsea ឡើយ។

យប់មិញនេះ Chelsea បើកទ្វាផ្ទះស្វាគមន៍ក្រុម Spurs ក្នុងទឹកដីហើយវាបានក្លាយ ទៅជាជ័យជំនះលើកទី២ប៉ុណ្ណោះ ក្នុងការប្រកួតទាំង៧ដងចុងក្រោយ របស់ក្រុមហើយបច្ចុប្បន្ន​Chelsea អាចឡើងមកលេខរៀងទី៨ បណ្តោះអាសន្នខណៈដែល Spurs នៅបន្តលេខរៀងទី៥នៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top