កីឡា

Barcelona សម្លឹងឃើញ តារាឆ្នើមម្នាក់របស់ Liverpool ដើម្បីជំនួសតំណែង Lewandowski

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Barcelona កំពុងសម្លឹងមើលឃើញ កីឡាករគោលដៅម្នាក់ មកជំនួសតំណែង របស់ខ្សែប្រយុទ្ធ Robert Lewandowski ដែលនឹងត្រូវសម្រេច ចិត្តចាកចេញពីក្លឹប ហើយនៅចប់រដូវកាលនេះ ។

កីឡាករ Nunez Dawin ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹប Liverpool មានទំរង់លេងសាកសម ដែលអាចមកធ្វើការនៅ Barcelona បានប៉ុន្តែទោះបី ជាយ៉ាងណាក្តី ការចរចាគ្នាគឺស្ថិតនៅក្នុងដំណើរការនៅឡើយ ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាតម្លៃខ្លួន របស់កីឡាករតែម្តង។

ក្នុងពេលដែល Barcelona ក៏នឹងត្រូវមានវត្តមានរបស់គ្រូបង្វឹកថ្មីផងក្រោយការចាកចេញរបស់លោក​ Xavi នៅខែមិថុនាខាងមុខនេះគេជឿជាក់ថា Barcelona គឺនៅមិនទាន់សម្រេចចិត្តច្បាស់នៅឡើយ ចំពោះទំហំកញ្ចប់ថវិកាសម្រាប់ផ្តល់ទៅឲ្យ Nunez ។

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Barcelona នៅសល់៤ប្រកួតទៀត ដើម្បីសម្រេចលទ្ធផលចុងក្រោយ នោះនៅលីគកំពូលអេស្បាញ ដែលក្នុងនោះ Lewandowski អាចរកបានគ្រាប់បាល់ ចំនួន២៤គ្រាប់រួចទៅហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top