កីឡា

Man UTD កំពុងពិចារណា កុងត្រាខ្ចីជើង Greenwood សាជាថ្មី

ប្រភព ៖ AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការពិចារណាទៅលើការផ្តល់កុងត្រាខ្ចីជើងទៅឲ្យកីឡាករ លើកទី២ខណៈដែលការចរចាទិញនិងលក់ រវាងក្លឹបជាមួយនឹង Getafe និងក្លឹបមួយចំនួនទៀត មិនអាចទទួលបានជោគជ័យ។

Greenwood បង្ហាញខ្លួន ក្នុងកុងត្រាខ្ចីជើងស្ទើរពេញមួយ រដូវកាលនៅ Getafe ជាមួយនឹងទំរង់លេងយ៉ាង អស្ចារ្យធ្វើឲ្យក្លឹបជាច្រើន ចាប់ផ្តើមប្រាថ្នាចង់បានកុងត្រា របស់កីឡាកររូបនេះពី Man UTD ប៉ុន្តែអ្វីៗមើលទៅមិនរលូនដូចការ គិតទុកឡើយហើយជឿជាក់ថា រដូវក្តៅនេះកុងត្រារបស់គាត់ នឹងមិនអាចផ្ទេរចេញរួចពីអង់គ្លេសឡើយ ។

ប្រភពដដែលជឿជាក់ថា Man UTD អាចនឹងពិចារណាក្នុងការ ទទួលយកកុងត្រាខ្ចីជើង សាជាថ្មីម្តងទៀត ទៅឲ្យក្លឹប អេស្បាញ Getafe ដដែលហើយក្លឹបក៏ នឹងបន្តកុងត្រា ឲ្យកីឡាករវ័យ២២ឆ្នាំរូបនេះ រហូតទៅដល់ឆ្នាំ២០២៦ផងដែរ ដើម្បីរងចាំការសម្រេចចិត្ត ផ្សេងទៀតនៅពេលខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top