កីឡា

Ten Hagថា​ Man Utd ពិត​ជា​ធ្លាប់​ទាក់​ទង​ចង់​បាន​ Harry Kane

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន Sky Sports ​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​ពិត​ជា​ធ្លាប់​ទាក់ទង​ចង់​បាន​ ខ្សែប្រយុទ្ធ​ Harry Kane។

លោក​ Ten Hag បាន​និយាយ​ថា​៖” ពិត​ណាស់​យើង​ពិត​ជា​ធ្លាប់​ទាក់ទង​ចង់​បាន​ Kane មែន​។ អ្នក​ដឹង​ស្រាប់​ហើយ​ថា​ Kane អាច​រក​ឲ្យ​យើង​បាន​ ៣០គ្រាប់​។ គេ​គឺ​ជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​ គេ​ធ្លាប់​បង្ហាញ​ឲ្យ​ឃើញ​សមត្ថភាព​របស់​គេ​រួចរាល់​ហើយ​។ គេ​ជា​ខ្សែប្រយុទ្ធ​ដែល​យើង​ចង់​បាន​ តែ​មិន​អាច​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មក​ទី​នេះ​បាន​ “។

លោក​បន្ត​ថា​៖” អញ្ចឹង​ហើយ​បាន​យើង​ទៅ​យក​ Hojlund។ គេ​ជា​កីឡាករ​មាន​ទេពកោសល្យ​ គេ​ក៏​អាច​រក​បាន​ ៣០គ្រាប់​ដូច​ Kane ដែរ​គ្រាប់​តែ​ត្រូវ​ការ​ពេល​វេលា​ទៀត​ “។

Kane ទើប​ផ្លាស់​ពី​ក្លឹប​ Spurs មក​កាន់​ Bayern នៅ​រដូវកាល​នេះ​ដោយ​នៅ​ខណៈ​នេះ​ចូល​លេង​បាន​ ៤៣ប្រកួត​ និង​ស៊ុត​ចូល​៤៣គ្រាប់​រី​ឯ​ Hojlund ផ្លាស់​ពី​ Atalanta មក​កាន់​ Man Utd ក្នុង​រដូវកាល​នេះ​ដោយ​ចូល​លេង​បាន​ ៣៨ប្រកួត​ និង​ស៊ុត​ចូល​ ១៤គ្រាប់​៕

Most Popular

To Top