កីឡា

Chelsea ត្រៀមកញ្ចប់លុយ ដល់ទៅ៥៥ លានផោនសម្រាប់ Estevao

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងព្យាយាមក្នុងការបង្កើន កញ្ចប់ថវិកាតម្លៃខ្លួន របស់កីឡាករឆ្នើមម្នាក់ ដែលមានទំរង់លេង ដូចទៅនឹងកំពូលកីឡាករ Lionel Messi
ឬត្ឬូវបានគេហៅថាជា Messinho ផងនៅពេលនេះ។

កីឡាករ Estevao ដែលពេលនេះមានវ័យ ត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះកំពុងលេងឲ្យក្លឹប Palmeiras និងឈុតយុវជន របស់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរបច្ចុប្បន្នអាចមានតម្លៃខ្លួន ដល់ទៅរាប់សិបលានផោន រួចទៅហើយ
ប៉ុន្តែជឿជាក់ថា Chelsea នឹងហ៊ានឲ្យដល់ទៅ៥៥លានផោន ដើម្បីធានាថាកុងត្រាត្រូវបានធ្វើឡើងជាមួយគ្នា។

គួរឲ្យដឹងដែរថា Estevao គឺជាកីឡាករ ដែលធ្លាប់លេងនៅ Palmeiras ជាមួយនឹងកីឡាករ Endrick ដែលបានផ្ទេរទៅចូលរួម Real Madrid នោះរួចទៅហើយហើយ គាត់ក៏ធ្លាប់បានបង្ហាញខ្លួនឲ្យឈុតធំចំនួន១២លើក
មកហើយដែរសម្រាប់ក្រុម ជម្រើសជាតិប្រេស៊ីល ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top