ភ្នំពេញ៖លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ បាននាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ១៩ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យ កងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទាំងដូសទី១ និងដូសទី២។ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ...
ក្រោយទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងលើរូបរាងកំប៉ុងថ្មីដ៏ស្អាតអស្ចារ្យ ដែលបានប្តូរកាលពីឆ្នាំ ២០១៩ កន្លងមកនោះ ស្រាបៀរ កម្ពុជា ពេលនេះ កំពុងតែត្រៀមផ្លាស់ប្តូររូបរាងដប ដោយរំលេចនូវការរចនា កាន់តែស្អាតប្រណិត និងទាន់សម័យជាងមុន នេះបើតាមការឲ្យដឹង ពីតំណាងចែកចាយម្នាក់ នៅខេត្តកណ្តាល។ បើតាមតំណាងចែកចាយរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានដឹកជញ្ជូនស្រាបៀរ កម្ពុជា ដបមានរូបរាងខុសពីទំនិញ...
ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ហៅកាត់ថា G-Link បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ រួមបញ្ចូលទាំងការលើកកម្ពស់ កម្រិតស្ដង់ដារសេវាកម្ម និងផលិតផលរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាវិនិយោគិន និងអ្នកជួញដូរអាចរីករាយជាមួយដំណើរវិនិយោគដ៏អស្ចារ្យក្នុងការស្វែងរក ប្រភពបង្កើតប្រាក់ចំណូលបន្ថែម ក្នុងបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងតម្លាភាព។ ជាមួយនឹងការបន្ថែមផលិតផលកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ...
ភ្នំពេញ-ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១៖ ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ នូវការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ នៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងការចែករំលែកព័ត៌មាន។ ខណៈដែលរដូវវស្សាកំពុងឈានជិតមកដល់ ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ពិតជានឹងក្លាយជាតម្រូវការដ៏បន្ទាន់មួយជាក់ជាមិនខាន។ ទំនាក់ទំនងជាដៃគូនេះ នឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយនូវចំណេះដឹង ស្តីពីការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ តាមរយៈការប្រើប្រាស់វេទិកា និងបណ្តាញនានា...
បរទេស ៖ អនុរដ្ឋមន្រ្តីក្រសួង ការបរទេសរុស្ស៊ី លោក Sergey Ryabkov បានចោទប្រកាន់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភីបាលទីក្រុងឡុងដ៍ថា បានព្យាយាមបង្កឱ្យ មានភាពចម្រូងចម្រាស ជុំវិញឧប្បត្តិហេតុនាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងនាវាពិឃាត អង់គ្លេស Defender នៅក្បែរតំបន់គ្រីមៀ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ...
បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានថ្កោលទោស សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ ថាជាអ្នកបង្កើតហានិភ័យ សន្តិសុខដ៏ខ្លាំងក្លា នៅក្នុងតំបន់ ក្រោយនាវាចម្បាំង អាមេរិកមួយគ្រឿង បានធ្វើដំណើរម្តងទៀត កាត់តាមច្រកសមុទ្រ ដែលខ័ណ្ឌចែកកោះតៃវ៉ាន់ និងប្រទេសចិន ។ កងនាវាលេខ៧ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Curtis...
កិច្ចពិភាក្សា និងចរចាគ្នា រវាងក្លឹប Arsenal និង Brighton កំពុងបន្តទៅទាំងដំណើរ ការយ៉ាងល្អ ដើម្បីអាចធ្វើការដោះដូរកីឡាករ ខ្សែការពារវ័យទើបតែ២៣ឆ្នាំម្នាក់ ។ Arsenal ត្រូវបានគេដឹងថា បានព្យាយាមក្នុងការចរចា នាំយកកីឡាករ Ben White ដែលកំពុងមានតម្លៃខ្លួន រហូតទៅដល់៥៦លានផោន ប៉ុន្តែកន្លងមកតែងតែត្រូវបានទទួលការ បដិសេធជានិច្ចពីក្លឹប Brighton...
ចិន ៖ ប្រភេទបក្សី ដែលផុតពូជតូចមួយ រស់នៅក្នុងប្រទេសចិន ប្រហែលជា ១២០ លានឆ្នាំមុនមានលលាដ៍ក្បាល ស្រដៀងទៅនឹង សត្វដាណូស័រ T.Rex ដ៏គួរឲ្យខ្លាចបំផុត ទោះបីវាមានទំហំខុសគ្នា យ៉ាងណាក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវ បានវិភាគគ្រោងឆ្អឹងបក្សី ត្រូវបានរកឃើញថ្មីៗ ដែលត្រូវបានគេរកឃើញ ក្នុងបឹង...
អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Microsoft បានបង្ហាញប្រព័ន្ធ ប្រតិបត្តិការWindows 11 ថ្មីរបស់ខ្លួន ដែលត្រូវបានរចនាឡើង ដើម្បីបង្កើតបរិយាកាសផ្ទាល់ខ្លួនសម្រាប់ ធ្វើការលេង និងតភ្ជាប់ទៅអ្នកដទៃ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ លោក Panos Panay ប្រធានផ្នែកផលិតផល បានមានប្រសាសន៍ថា យើងមិនត្រឹមតែដឹងថា...
ស៊ីបេរី ៖ អ្នកបុរាណវិទ្យាសិក្សា លើ DNA បានរកឃើញ នៅក្នុងរូងភ្នំស៊ីបេរី បានបាននិយាយថា មនុស្សសម័យដើម២ ប្រភេទ ប្រហែលជាធ្លាប់រស់នៅ ជាមួយ គឺមនុស្សបុរាណ Denisovans និង Neanderthals កាលពីជាង ៤៤,០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។...