កីឡា

Arsenal កៀកនឹងទិញ យកខ្សែការពារ វ័យក្មេងម្នាក់នេះ

កិច្ចពិភាក្សា និងចរចាគ្នា រវាងក្លឹប Arsenal និង Brighton កំពុងបន្តទៅទាំងដំណើរ ការយ៉ាងល្អ ដើម្បីអាចធ្វើការដោះដូរកីឡាករ ខ្សែការពារវ័យទើបតែ២៣ឆ្នាំម្នាក់ ។

Arsenal ត្រូវបានគេដឹងថា បានព្យាយាមក្នុងការចរចា នាំយកកីឡាករ Ben White ដែលកំពុងមានតម្លៃខ្លួន រហូតទៅដល់៥៦លានផោន ប៉ុន្តែកន្លងមកតែងតែត្រូវបានទទួលការ បដិសេធជានិច្ចពីក្លឹប Brighton ។

The Goal បានទទួលដំណឹងថា កិច្ចចរចាគ្នាលើកនេះបានប្រព្រឹត្ត ទៅយ៉ាងរលូនហើយជឿជាក់ថា កិច្ចព្រមព្រៀងមួយនឹងកាន់តែ ខិតជិតមក ដល់ពេលសម្រេច ជាចុងក្រោយមួយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top