កីឡា

Juventus ចាប់ផ្តើមចរចា ជាមួយនឹង Sassuolo

ក្លឹបយក្សអ៊ីតាលី Juventus ត្រូវបាន the Goal ចុះផ្សាយថា នឹងអាចយកឈ្នះ លើការប្រកួតប្រជែង ដណ្តើមយកិឡាករខ្សែបម្រើឆ្នើម របស់ក្លឹបSassuolo ដែលបច្ចុប្បន្នកំពុង ជាប់កាតព្វកិច្ច សម្រាប់ក្រុមជម្រើសជាតិ អ៊ីតាលីនៅឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា Juventus គឺបានចាប់ផ្តើមកិច្ចពិភាក្សា របស់ខ្លួនហើយជា មួយនឹងក្លឹប Sassuolo ក្នុងគោលបំណងពិនិត្យ មើលលទ្ធភាព នៃការដោះដូរកីឡាករ Manuel Locatelli ដែលបច្ចុប្បន្ន មានវ័យទើបតែ២៣ឆ្នាំ ។

Juventus បានផ្តល់ជាសំណើជាទឹកប្រាក់ ប្រមាណជា៣០ លានអ៊ឺរ៉ូ ឬត្រូវជា២៦លានផោនរួចហើយ កាលពីសប្តាហ៍មុន ខណៈដែលកិច្ចពិភាក្សា គឺបានប្រព្រឹត្តទៅ កាលពីថ្ងៃពុធរួចរាល់ហើយផងដែរ សង្ឃឹមថា លទ្ធផលនឹងអាចទទួល បាននាពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top