កីឡា

Euro 2020 លេង​ទើប​តែ​ចប់​វគ្គ​សន្សំ​ពិន្ទុ តែ​មាន​គ្រាប់ Own Goal ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ

ព្រឹត្តិការណ៍​ UEFA Euro 2020 ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ២០២១​នេះ ទើប​តែ​លេង​ចប់​វគ្គ​ចែក​ពូល​សន្សំ​ពិន្ទុ​ទេ តែ​មាន​គ្រាប់​បាល់​ស៊ុត ​ចូល​ខ្លួន​ឯង ឬ Own Goal ដល់​ទៅ​ ៨គ្រាប់​បាត់​ទៅ​ហើយ។ ចំនួន​នេះ​ជា​ចំនួន​ច្រើន​ជាង​គេ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​ជើង ​ឯក​បាល់ទាត់​ទ្វីប​អឺរ៉ុប​ មួយ​នេះ។

ចំណោម​គ្រាប់​បាល់​ទាំង ៨គ្រាប់​នោះ​ ក្រុម​ជម្រើស​ជាតិ​ដែល​ស៊ុត​ Own Goal ច្រើន​ជាង​គេ​គឺ​មាន ២ក្រុម​គឺ ក្រុម​ជម្រើស​ជាតិ ​ព័រទុយហ្គាល់ ដែល​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ចំនួន ២គ្រាប់ ក្នុង​ប្រកួត​ចាញ់​អាល្លឺម៉ង់ ៤-២ និង​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី Own Goal ២គ្រាប់​ដូច​គ្នា ពេល​ចាញ់​អេស្ប៉ាញ ៥-០។

សូម​ជម្រាប​ផង​ដែរ​ថា តាំង​ពី​ Euro ចាប់​ផ្ដើម​លេង​មក​មាន​គ្រាប់​បាល់ Own Goal តែ​ ១៧គ្រាប់​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​ ៨គ្រាប់​នៅ​ក្នុង​ឆ្នាំ​នេះ។ គ្រាប់​បាល់ Own Goal នៅ Euro គឺ​កើត​ឡើង​នៅ​ឆ្នាំ១៩៧៦ ពោល​គឺ ១៦ឆ្នាំ​ក្រោយ​ពី​ព្រឹត្តិការណ៍​នេះ ​បាន​ចាប់​ផ្ដើម​លេង៕

Most Popular

To Top