កីឡា

ក្នុង​ Euro 2020 គ្មាន​ក្រុម​ណា ​បង្ក​កំហុស​ច្រើន​ជាង ក្រុម​ជម្រើស​ជាតិ​នេះ​ទេ

ព្រឹត្តិការណ៍ Euro 2020 ត្រូវ​បាន​បញ្ចប់​​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ជា​អ្នក​លើក​ពាន ក្រោយ​បំបាក់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ នៅ​ក្នុង​វគ្គ​បាល់​ប៉េណាល់ទី​ កាត់​សេចក្ដី។ ទន្ទឹម​នឹង​ជើងឯក ​នៃ​ពាន​នេះ​ដែរ ក្រុម​ជម្រើស​ជាតិ​ដែល​មាន​រហស្សនាម​ថា Azzurri ក៏​ជា​ក្រុម​ដែល​បង្ក​កំហុស​ច្រើន​ជាង​គេ​ នៅ​ក្នុង​ការ​ប្រកួត​ផង​ដែរ។

អ៊ីតាលី​លេង​ប្រកួត​សរុប​នៅ​ Euro ក្នុង​ឆ្នាំ២០២១​នេះ ​ចំនួន ៧ប្រកួត ហើយ​សរុប​ប្រកួត​ទាំង​អស់​ នៅ​ព្រឹត្តិការណ៍​នេះ អ៊ីតាលី​បង្ក​កំហុស​ចំនួន ៩៣ដង​ឯណោះ។ ទោះ​ជា​បង្ក​កំហុស​ច្រើន​ជាង​គេ​មែន ក៏​កីឡាករ​ នៅ​ក្នុង​ក្រុម​នេះ មិន​ទទួល​បាន​កាត​ក្រហម​ទេ។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ដែល​លេង​ប្រកួត​ស្មើ​ នឹង​អ៊ីតាលី​ដែរ បង្ក​កំហុស​សរុប ៧១ដង ប៉ុន្តែ​នៅ​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ ទេ។ ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ខាង​បង្ក​កំហុស​ នៅ​ព្រឹត្តិការណ៍​នេះ​គឺ ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក ដែល​ធ្វើ​ខុស​ ៧៥ដង ខណៈ​លេខ ៣ បាន​ទៅ​លើ អេស្ប៉ាញ ដែល​បង្ក​កំហុស ៧២ដង៕ ប្រភព៖សប្បាយ

Most Popular

To Top