កីឡា

Man City បន្តតាមដាន​ ស្ថានភាពរបស់ Lewandowski

The Goal នៅថ្ងៃនេះ បានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធ Lewandowski របស់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich មកដល់ពេលនេះ ត្រូវបានគេជឿជាក់ថា នឹងឈានទៅដល់ការសម្រេចចិត្ត ក្នុងការចាកចេញ ពីក្លឹបរបស់ខ្លួនហើយ។

ក្លឹបថ្មីក្នុងចំណោមក្លឹប ដែលកីឡាករ នឹងអាចជ្រើសរើសនោះ ក៏មាន Man City ផងដែរ ខណៈដែលក្លឹបអង់គ្លេសមួយនេះ នៅកំពុងបន្តតាមដានស្ថានភាព របស់កីឡាករនៅឡើយ ពីព្រោះថាក្លឹបក៏កំពុងធ្វើការងារ ចរចាសុំទិញយក កីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane ផងដែរចេញពី Spurs។

Lewandowski បច្ចុប្បន្នមានវ័យ៣២ឆ្នាំ ទៅហើយ គឺចាស់ជាងកីឡាករ Kane ដល់ទៅ៥ឆ្នាំ នឹងអាចក្លាយទៅជាកីឡាករ គោលដៅរយៈពេលខ្លី សម្រាប់ជំនួស Harry Kane នៅក្នុងប្រព័ន្ធប្រយុទ្ធ របស់គ្រូបង្វឹកក្លឹបមេឃខៀវ Man City ហើយក៏អាចនឹងមានតម្លៃធូរថ្លៃ ជាងគ្នាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top