កីឡា

Man City ព្រមព្រៀង​ លក្ខខណ្ឌផ្ទាល់ខ្លួន ហើយសម្រាប់កីឡាករ Pagueta

ប្រភព ៖ AFP

យោងតាមការចញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបមេឃខៀវ man City បានឈានទៅដល់ការ យល់ព្រមជាលក្ខណៈពាក្យសំដីហើយ ជាមួយនឹងកីឡាករប្រេស៊ីល Lucas Paqueta ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប West Ham។

កីឡាករប្រេស៊ីលលេង ក្នុងតំបន់ខ្សែបម្រើប្រយុទ្ធរូបនេះ មានទំរង់លេងខ្លាំង តាំងតែពីដើម រដូវកាលមកម្ល៉េះ ហើយត្រូវបានគេមើលឃើញថា សាកសមបំផុតនៅក្នុងក្រុម Man City ក្រោមការដឹកនាំ ដោយលោកគ្រូបង្វឹក Pep Guardiola ហើយជឿជាក់ថា
ការដោះដូរនឹងអាចកើតឡើង នៅរដូវក្តៅនេះជាមិនខាន ។

គួរឲ្យដឹងដែរថា Man City បានព្យាយាមក្នុងការចុះកុងត្រាកីឡាករ ប្រេស៊ីលរូបនេះ តាំងតែពីរដូវក្តៅមុនម្ល៉េះ ដែលកាលពីគ្រានោះ West Ham បានបដិសេធទោះបីជា Man City ហ៊ានឲ្យតម្លៃខ្លួន កីឡាករដល់ទៅ៨៥លានផោនក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top