កីឡា

Liverpool និង Man City បានត្រឹមស្មើគ្នា យប់មិញធ្វើឲ្យ Arsenal ឡើងទៅឈរ កំពូលតារាង

AFP

ក្រោយការប្រកួតបានត្រឹមស្មើគ្នា ក្នុងលទ្ធផល១ទល់នឹង១ កាលពីយប់មិញរួចមក Man City និង Liverpool បានបាត់បង់ឳកាសឡើង ទៅឈរកំពូលតារាងទៅឲ្យក្រុម Arsenal ដែលមាន៦៤ពិន្ទុក្នុងដៃ។

ទោះបីជាយ៉ាងណាក្តី Liverpool ដែលឈរនៅលេខរៀងទី២នោះក៏មាន ៦៤ពិន្ទុចាញ់តែគ្រាប់បាល់ប៉ុណ្ណោះ ហើយ Man City ក៏មាន៦៣ពិន្ទុក្នុងដៃកំពុងបន្ត តាមទាំងប្រផិតប្រផោយនៅឡើយ សម្រាប់ពានរង្វាន់លីគកំពូលអង់គ្លេស។

មួយគ្រាប់ដំបូងកើតឡើង ដោយកីឡាករ John Stones តាំងតែពីនាទីទី២៣ ធ្វើឲ្យម្ចាស់ផ្ទះខិតខំយ៉ាងខ្លាំង ដោយសង្ឃឹមអាច តាមស្មើមកវិញ ប៉ុន្តែគ្រាប់បាល់មិន បានកើតឡើងទៀតឡើយ ក្នុងការប្រកួតតង់ទី១។

ឈានចូលដល់តង់ទី២ ទើប Man City បានរបូតបាល់មួយគ្រាប់ទៅវិញ ដោយជាបាល់ពិន័យ១១ម៉ែត្រ ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Mac Allister នៅនាទីទី៥០ ទាំងដែលខ្លួនបានព្យាយាម ស៊ុតបានច្រើនជាងក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top