កីឡា

លោក Pep បង្ហាញការព្រួយបារម្ភ ចំពោះរបួសរបស់ Ederson

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Man City លោក Pep Guardiola បានធ្វើការអធិប្បាយ អំពីស្ថានភាពរបួស របស់កីឡាករអ្នកចាំទី Ederson បន្ទាប់ពីការប្រកួតស្មើ ជាមួយនឹង Liverpool យប់មិញ។

កីឡាករអ្នកចាំទីរូបនេះ បានប៉ះទង្គិចគ្នា ជាមួយនឹងកីឡាករ Darwin Nunez ភ្លាមក៏មិនអាចបន្តការប្រកួតវិញ បានភ្លាមដែរ ហើយក៏ជាការ របូតបាល់១១ម៉ែត្រទៅឲ្យLiverpool តាមស្មើក្នុងលទ្ធផល បញ្ចប់ការប្រកួត១ទល់នឹង១។

កីឡាករ Ederson ត្រូវបានផ្លាស់ប្តូរជំនួសដោយកីឡាករ Stefan Ortega ភ្លាមដែរក្រោយការប៉ះទង្គិចគ្នានេះ។វាគឺជាការបាត់បង់ពិន្ទុដ៏សំខាន់ទៅឲ្យ Arsenal ឡើងទៅឈរនៅកំពូល តារាងបណ្តោះអាសន្ន។

បច្ចុប្បន្ន Liverpool មាន៦៤ពិន្ទុ ដូចគ្នាទៅទៅនឹង Arsenal តែចាញ់ចំនួនគ្រាប់បាល់ខណៈដែល Man City បានធ្លាក់ទៅលេខរៀងទី៣ ប៉ុន្តែមានតែ១ពិន្ទុប៉ុណ្ណោះ តាមពីក្រោយក្រុមទាំង២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top