កីឡា

Liverpool ​រងចាំសំណើរតម្លៃ ៧០លានផោន ពីអារ៉ាប់សម្រាប់កីឡាករ Salah

ប្រភព ៖ AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានដាក់ក្តីរំពឹងទុកថា នឹងអាចទទួលបានសំណើ ជាច្រើនទៀត សម្រាប់កីឡាករខ្សែប្រយុទ្ធ Mo Salah ជាពិសេសពីក្លឹបនៅលីគ កំពូលអារ៉ាប៊ីសាអូឌីត នៅរដូវក្តៅខាងមុខនេះ ។

កីឡាករអន្តរជាតិអេហ្ស៊ីប បានក្លាយទៅជាគោលដៅ របស់ក្លឹបជាច្រើនតាំងតែពីឆ្នាំ ទៅមកម្ល៉េះហើយក្នុងនោះ ក៏មានទាំងក្លឹប Al Ittihad ផងដែលធ្លាប់បានសុំទិញ Salah ក្នុងតម្លៃខ្លួនដល់ទៅ៨០លានផោនជាមួយនឹងប្រាក់កម្រៃដល់ទៅ ៦៥លានផោនក្នុងមួយឆ្នាំ ។

ទោះបីជាយ៉ាងណា ក្តីកីឡាករ Salah បានសម្រេចចិត្តបន្តនៅ Liverpool ក្នុងរដូវកាលបច្ចុប្បន្ន ប៉ុន្តែជឿជាក់ថានៅរដូវក្តៅខាងមុខនេះគឺ ជាពេលវេលាដ៏សមរមបំផុត សម្រាប់ការចាកចេញដោយក្នុងនោះគេជឿជាក់ថា នឹងអាចមានតម្លៃខ្លួន សម្រាប់៧០លានផោន ពីក្លឹបដដែលនៅលីគអារ៉ាប់នេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top