កីឡា

Madric ទំនងជាបានសម្រេចចិត្ត រួចរាល់ជាមួយ នឹងលីគនៅអារ៉ាប់

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Luka Madric ទំនងជានឹងសម្រេចចិត្ត រួចរាល់ហើយក្នុងការផ្ទេរ ចេញពីក្លឹប Real Madrid សម្រាប់ក្លឹប នៅលីគកំពូល Saudi Arabia ជាពិសេសបន្ទាប់ ពីមានបញ្ហា មិនសូវបង្ហាញខ្លួន បានល្អនៅរដូវកាលនេះ ។

តាមការព្យាករណ៍ កីឡាករ Modric នឹង ចាកចេញពី Real Madrid នៅពេល ដែលកុងត្រារបស់គាត់ នឹងបញ្ចប់ទៅ នៅត្រឹមចុង រដូវកាលនេះ បន្ទាប់ពីបានបដិសេធម្តង ហើយកាលពី រដូវក្តៅកុងត្រា ដែលផ្តល់ដោយលីគអារ៉ាប់ ដល់ទៅ ១២០លានផោនក្នុងមួយឆ្នាំ ។

កីឡាករវ័យ៣៨ឆ្នាំរូបនេះក៏នឹងត្រូវបានគេជឿជាក់ថា ដែរថាអាចចូលរួមជាមួយនឹង ក្លឹបដែលមានកីឡាករ CR7 និងកីឡាករ Benzima ប៉ុណ្ណោះដែលធ្លាប់ជាអតីត មិត្តរួមក្លឹបនៅ Real Madrid ជាមួយគ្នាហើយ ក៏នឹងត្រូវចូលនិវត្ត នៅទីនោះតែម្តងផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top