កីឡា

Arsenal ចង់សាកល្បង ចរចាយក Abraham

The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Abraham ដែលមិនសូវ មានឱកាសបង្ហាញខ្លួន នៅក្លឹបតោខៀវ Chelsea នោះប្រហែលជានឹងអាចផ្ទេរ ទៅចូលរួមជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal ជាមិនខាន ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបកាំភ្លើងធំ Arsenal បានដាក់ការចាប់អារម្មណ៍ និងការងារអទិភាព រួចទៅហើយជាមួយនឹង ការពិនិត្យមើលលទ្ធភាពនៃការផ្ទេរកីឡាករ ខ្សែប្រយុទ្ធកំពស់ខ្ពស់រូបនេះ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រសិនបើ Chelsea លក់ Abraham នោះគឺមិនមែនក្នុងតម្លៃធូរថ្លៃឡើយ ពីព្រោះថាបច្ចុប្បន្ន Chelseaក៏កំពុងតាមចែចងកំពូលខ្សែប្រយុទ្ធ Erling Haaland ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top