កីឡា

AT Madrid ​ក៏​ចាប់​អារម្មណ៍​ ចង់​បាន Lingard ​ពី Man Utd ​ដែរ​

​ក្លឹប Atletico Madrid ​បាន​បង្ហាញ​ការ ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Jese Lingard ​ដែរ ​ប្រសិន​បើ​ក្រុម​បិសាច​ក្រហម ​ចង់​លក់​រូបគេ​ចេញ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ​ ។

ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ខាង​លើ ​បាន​ត្រលប់​មក​ហ្វឹកហាត់ ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​វិញ​ហើយ ​ប៉ុន្តែ​ក៏​មិន​ទាន់​ច្បាស់ ​ពី​អនាគត​របស់​គេ​ដែរ។ កាល​ពី​រដូវ​កាល​មុន ​កីឡាករ​អង់គ្លេស​រូប​នេះ​ត្រូវ​បាន​ក្រុម West Ham ​ខ្ចី​ជើង ​ហើយ​រូបគេ​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក David Moyes ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ West Ham ​បាន​ស្នើ​ទិញ ​រូបគេ​ដាច់​ដែរ ប៉ុន្តែ​ដាក់​តម្លៃ​ទាប​ពេក ​ក្រុម Man Utd ​មិន​ទាន់​លក់​ឱ្យ​ទេ។

​ខណៈ​ដែល​ពេល​នេះ​ក៏ ​ស្រាប់​តែ​មាន​ដំណឹង​ថា AT Madrid ​ម្ចាស់​ជើង​ឯក La Liga ​រដូវ​កាល​មុន​នោះ​ក៏​បាន​បង្ហាញ ​ការ​ចាប់​អារម្មណ៍​ផង​ដែរ។ ​ពួកគេ​កំពុង​ស្វែង​រក​ខ្សែ ​ប្រយុទ្ធ​បន្ថែម ​ហើយ​ប្រសិន​បើ Man Utd ​ចង់​លក់​ចេញ​មែន ​នោះ​ពួកគេ​នឹង​ដាក់​ស្នើ​តម្លៃ​តែ​ម្ដង ។ ​តម្លៃ​ខ្លួន​របស់​គេ ត្រូវ​បាន​គេ​ដឹង​ថា​២៥​លាន​ផោន ៕ sabay

Most Popular

To Top