អន្តរជាតិៈ វិស័យសំណង់គឺជាវិស័យអាទិភាពដ៏ធំមួយ ដែលជួយក្រែប្រែមុខមាត់ និងលើកសោភ័ណភាពមិនថាទីក្រុង ឬទីជនបទនានាទូទាំងពិភពលោក ឱ្យស្រស់ឆើតឆាយទៅតាមសម័យកាលជឿនលឿន។ វិស័យនេះបានរីកចម្រើនខ្លាំងបំផុត នៅក្នុងសតវត្សរ៍ទី២១នេះ ហើយកំពុងតែបន្តរីកចម្រើនឥតឈប់ឈរ។ ក្រុមអ្នកជំនាញបានព្យាករថា ទីផ្សារសាងសង់ទូទាំងពិភពលោក អាចនឹងឈានដល់ទំហំ១០,៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៣។ ក្រៅពីការបំពេញតម្រូវការសាងសង់ជាមូលដ្ឋានបំផុតក្នុងពិភពលោក ក្រុមហ៊ុនសំណង់នានាមិនថាតូច ឬធំកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចរបស់យើងទូទាំងពិភពលោក។ ទោះបីឧស្សាហកម្មសំណង់ធំបំផុត ក្នុងពិភពលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយទំហំចំណាយ ដល់ទៅប្រមាណ១,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនសំណង់ជាច្រើន ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗបំផុត...
មានអ្នកម្តាយមួយចំនួននៅពេលដែលកូន ទើបនឹងចេះដើរតែងតែទិញស្បែកជើងដែលពេល ដើរចេញពន្លឺ ឬសម្លេងជានិច្ច ដើម្បីទាក់ទាញឲ្យកូនដើរច្រើន ប៉ុន្តែតើអ្នកដឹងទេថាស្បែកជើងប្រភេទនេះ គឺមិនគួរឲ្យកូនពាក់ឡើយ។ ហេតុអ្វីបានជាមិនអាចនោះ? ប៉ះពាល់ដល់ត្រចៀកកូននៅពេលដែលកូនពាក់ស្បែកជើងប្រភេទនេះដើរយូរ វានឹងអាចប៉ះពាល់ដល់ការស្តាប់របស់កូនយ៉ាងងាយ ដោយសារតែសម្លេងដែលចេញពីស្បែកជើងគឺលឺជាងសម្លេងរបស់អ្នកដែលនៅជុំវិញខ្លួន ហើយទោះជាអ្នកឃ្លាតចម្ងាយ២០ម៉ែត្រក៏អាចលឺដែរ ដូចនេះអ្នកមិនគួរឲ្យកូនពាក់ឡើយ ប្រសិនជាអ្នកចង់ឲ្យត្រចៀកគេលូតលាស់ល្អ។ប៉ះពាល់ដល់ភ្នែកនៅពេលដែលកូនពាក់ស្បែកជើងដែលមានចេញពន្លឺពេលដែលគេដើរ វានឹងអាចប៉ះពាល់ដល់ភ្នែកកូនបាន ដោយសារតែគេតែងតែសម្លឹងមើលពន្លឺដែលចេញពីស្បែកជើងនោះ យូរទៅវាអាចធ្វើឲ្យភ្នែកកូនលូតលាស់មិនបានល្អ ថែមទាំងអាចធ្វើឲ្យកូនមានអារម្មណ៍នឿយហត់ទៀតផង។ប៉ះពាល់ដល់ខួរក្បាលសម្លេង និងពន្លឺនៃស្បែកជើងគេតែងតែដាក់នៅក្រោមកែងជើងក្រោយ ជាហេតុដែលធ្វើឲ្យកូនអាចនឹងចាប់ផ្តើមដើរដោយប្រើជើងក្រោយមុន ដែលអាចប៉ះពាល់ដល់ដំណើររបស់គេ ថែមទាំងអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនទៀតផង។ប៉ះពាល់ឆ្អឹងខ្នងនៅពេលដែលកូនប្រើស្បែកជើងប្រភេទនេះដើរ...
កីឡាករខ្សែបម្រើដ៏វ័យក្មេងម្នាក់ របស់ក្លឹបតោខៀវ Chelsea ដែលត្រូវបានគេមើលឃើញថាគឺជា កីឡាករដ៏លេចធ្លោនៅក្នុងតំបន់ អ៊ឺរ៉ុបនោះត្រូវបានគេជឿជាក់ថានឹងអាចធ្វើដំណើរចាកចេញ ជាបណ្តោះអាសន្ន ហើយពីក្លឹបដែលមានមូលដ្ឋាន នៅភាគខាងលិចទីក្រុងឡុង។ ក្លឹប Norwich ត្រូវបានគេដឹងថា បានក្លាយទៅជាក្លឹបនាំមុខគេក្នុងចំណោមក្លឹបជាច្រើន ដែលអាចមានឱកាសចុះកុងត្រា ខ្ចីជើងនាំយកកីឡាករ Billy Gilmour ចេញពីក្លឹប Chelsea នារដូវកាលក្រោយ ខណៈដែលខ្លួនទើបតែបានឡើងមកលេង នៅលីគកំពូលអង់គ្លេសផង...
តូក្យូ៖ រយៈពេលមួយខែរហូត ដល់ការបើកព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូហើយ លោកស្រី Seiko Hashimoto ប្រធានគណៈកម្មាធិការរៀបចំ ការប្រកួតមានក្តីសង្ឃឹមយ៉ាងមុតមាំ ថាជំងឺរាតត្បាតប្រភេទនេះ នឹងមិនឈរជើងក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការបង្ហាញកីឡាពិភពលោក និងផ្តល់នូវឥទ្ធិពលវិជ្ជមាន យូរអង្វែងដល់សង្គមជប៉ុន និងពិភពលោកយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោកស្រី Hashimoto បាននិយាយថា លោកស្រីគិតថាសាធារណជនជប៉ុន មិនទាន់ជឿជាក់ថា អូឡាំពិក...
ពឹ្រត្តិការណ៍ប្រកួតជើងឯកទ្វីបអឺរ៉ុប ជាបណ្ដុំនៃកីឡាករល្បីៗ មកពីប្រទេសនានាជុំវិញទ្វីបអឺរ៉ុប។ ជាមួយគ្នានោះដែរ តម្លៃខ្លួនរបស់កីឡាករនីមួយៗក៏មិនធម្មតាដែរ ចំណែកក្រុមជម្រើសជាតិនីមួយៗ វិញក៏មិនមានតម្លៃតិចដែរ។ ចំពោះក្រុមជម្រើសជាតិ ដែលមានតម្លៃទីផ្សារខ្ពស់ជាងគេ នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2020 នោះគឺ ក្រុមជម្រើសជាតិអង់គ្លេស។ បើយោងតាមទិន្នន័យកត់ត្រាដោយគេហទំព័រ Transfermarkt តម្លៃទីផ្សារនៃក្រុមជម្រើសជាតិនោះគឺ ១,៥ប៊ីលានដុល្លារ។ ក្រឡេកមកមើលទម្រង់លេងនៅក្នុងព្រឹត្តិការណ៍នេះវិញ អង់គ្លេសបានជាប់កំពូលតារាងនៃពូល D...
Jisoo (BLACKPINK) ចូលចិត្តចំណាយពេលមើលរឿងជាមួយនឹង Lisa ណាស់ ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីមូលហេតុពិតទេ ថាហេតុអ្វីបងធំប្រចាំក្រុមកើតទម្លាប់បែបនេះ។ ពិតណាស់ Jisooបានបង្ហើបថា នាងចូលតួខ្លាំងណាស់ ពេលមើលជាមួយ Lisa ហើយ Lisa ចូលចិត្តមើលជាងគេពេលញ៉ាំអ្វីមួយ។ ក្រៅពីទម្លាប់ញ៉ាំ Jisoo ក៏បានបន្ថែមថា៖ «Reaction របស់ Lisa ពេលមើលរឿងម្ដងៗ ពិតជាចំៗពេកហើយ...
អាមេរិក៖ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា តារាវិទូកំណត់អត្តសញ្ញាណពិភពលោកចំនួន ២៩ ដែលមានសក្តានុពល អាចឈរជើងយ៉ាងល្អឥតខ្ចោះ ដើម្បីសង្កេតមើលផែនដី ប្រសិនបើពួកគេកាន់អរិយធម៌បញ្ញា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ស្វែងយល់ពីវិធីដែលយើងរកឃើញកោសិកា ក្រៅដែលជាពិភពក្រៅប្រព័ន្ធព្រះអាទិត្យ ក្រុមការងារមកពីសាកលវិទ្យាល័យ Cornell បានបញ្ច្រាសដំណើរការ ដើម្បីមើលថា តើអ្វីអាចមើលឃើញយើង។ ធ្វើការជាមួយសារមន្ទីរ ប្រវត្តិសាស្ត្រធម្មជាតិអាមេរិក នៅទីក្រុងញូវយ៉ក ក្រុមតារាវិទូបានកំណត់ប្រព័ន្ធផ្កាយចំនួន ២,០៣៤...
អាមេរិក៖ កន្លងចុះចតយន្តអវកាស InSight របស់អង្គការអវកាសណាសា កំពុងតស៊ូដើម្បីរក្សាថាមពលនៅពេលវា រុករកភពព្រះអង្គារ ខណៈធូលីកំពុងកកកុញ នៅលើបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ខ្លួន អាចបណ្តាលឲ្យបេសកកម្មរបស់ខ្លួន បញ្ចប់នៅឆ្នាំក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិក បានប្រកាសនៅថ្ងៃអង្គារនេះថា ៨០ ភាគរយនៃបន្ទះស្រូបពន្លឺព្រះអាទិត្យត្រូវបានរាំងស្ទះ ដោយធូលីដោយបន្សល់ទុក ថាមពលតិចជាង ៧០០ វ៉ាត់ ម៉ោងក្នុងមួយថ្ងៃ។ វាត្រូវបានគេសង្ឃឹមថា...
Tanzania៖ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Heriot-Watt បានរកឃើញស្នាមបាតជើងសត្វ មានលក្ខណៈ៣ប្រភេទ រួមមានឈ្លូស ឬក៏ប្រើសដែលត្រូវបាន គេកំណត់យ៉ាងច្បាស់ថា មានអាយុកាលជិត ២ លានឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វបានទុកស្នាមនៅលើផេះស្រស់ ពីការផ្ទុះភ្នំភ្លើងប្រហែលជា ១,៨ លានឆ្នាំមុន។ វាត្រូវបានគេជឿជាក់ថា ស្នាមជើងហ្វូស៊ីលត្ រូវបានបង្កើតឡើងដោយសត្វបុរេប្រវត្តិ ឬសត្វប្រើស...
ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ហុងស៊ុយ ល្អអាច កាត់សក់ឲ្យកូន, ការធ្វើពាណិជ្ជកម្ម អាជីវកម្ម, ទទួលបានការងារថ្មី, បើកសម្ពោធ ផ្លាស់ប្តូរគ្រែ, បន់ស្រន់ សុំសំណាង, ជួសជុលផ្ទះ, តាំងទីលំនៅឋានថ្មី, ធ្វើដំណើរ...