ព្រុចសែល៖ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហភាពអ៊ឺរ៉ុប ស្ថិតនៅក្នុងកម្រិតមួយទាបបំផុត ហើយភាពជាដៃគូថ្មី ដែលអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ គឺជា“ ទស្សនវិស័យវែងឆ្ងាយ” ។ លោកបានលើកឡើងថា ខណៈពេលដែលប្រទេសរុស្ស៊ី នៅតែជាប្រទេសជិតខាងធំបំផុត របស់សហភាពអឺរ៉ុប និងជាតួអង្គពិភពលោកដ៏សំខាន់“ ជម្រើសគោលនយោបាយដោយចេតនានិងសកម្មភាពឈ្លានពានរបស់រដ្ឋាភិបាល...
the Goal នៅថ្ងៃនេះ បានធ្វើការអះអាងជាផ្លូវការហើយថា ក្លឹបយក្សអេស្បាញ Barcelona បានសម្រេចកិច្ចការងារជាផ្លុវការនាំយកកីឡាករខ្សែប្រយុទ្ធ Memphis Depay ហើយពីបារាំង។ កីឡាករវ័យ២៧ឆ្នាំខ្សែប្រយុទ្ធស្លាបរូបនេះ ត្រូវបានគេដឹងទៀតដែរថា បានចូលរួមជាមួយនឹងក្លឹប Barcelona ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនប៉ុណ្ណោះ ដោយសារកុងត្រារបស់គាត់ បានផុតកំណត់ពីក្លឹ Lyon។ គួរឲ្យដឹងដែរថា Depay បានក្លាយទៅជាកីឡាករចំណូលថ្មីទី៤ហើយ សម្រាប់ក្លឹបបន្ទាប់ពីកីឡាករ...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នំា២០២១ថា ប្រទេសចិន នាពេលឥឡូវនេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើសពី១ពាន់លានដូសហើយ ។ មន្ត្រីសុខាភិបាលបានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ដែលច្រើនជាងគេលំដាប់លេខ៣ ដែលបានផ្តល់ឲ្យនៅទូទំាងពិភពលោក ។ ទិន្នន័យបានមកពីគណៈកម្មាធិការសុខាភិបាលជាតិ បានបង្ហាញថា វ៉ាក់សាំងប្រមាណ២០.២៣លានដូសត្រូវបានចាក់នៅក្នុងប្រទេសគិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនសរុបចំនួន១,០១ពាន់លានដូស ។ ចំនួននេះបានបង្ហាញឲ្យដឹង...
តារាឆ្នើមរបស់ក្លឹប Juventus និងជាកីឡាករជម្រើសជាតិ ប៉ទុយហ្គាល់ CR7 បានក្លាយទៅជាប្រធានបទថ្មីទៀតហើយ នៅក្នុងការប្រកួត ជាមួយនឹងអាល្លឺម៉ង់ កាលពីយប់មិញ និងជាពិសេសក្រោយស៊ុតបញ្ចូលទី បាន១គ្រាប់ទៀតផងដែរ។ CR7 បានបំបែកកំណត់ត្រាមួយទៀត ស្មើទៅនឹងចំនួនគ្រាប់ដែលអតីតកីឡាករ អាល្លឺម៉ង់ Miroslva Klose នៅក្នុងព្រឹត្តិការណ៍ប្រកួត ពានរង្វាន់ពិភពលោកនិង អ៊ឺរ៉ូ បញ្ចូលគ្នាដោយទាំងពីរនាក់ អាចរកបានដល់ទៅ១៩គ្រាប់ដូចគ្នា។...
The Goal ជឿជាក់ថាក្លឹបតោខៀវ Chelsea បច្ចុប្បន្នកំពុងមានកីឡាករជាច្រើន ដែលអាចធ្វើការដោះដូរជាមួយនឹងគ្រូបង្វឹកក្លឹប Inter Milan លោក Simone Inzaghi បានដែលជឿជាក់ថា ក៏កំពុងមានបំណងចង់លក់កីឡាករ Hakimi ផងដែរនោះ។ លោក Inzaghi នៅរដូវក្តៅនេះ ចាំបាច់ត្រូវតែលក់កីឡាករមួយចំនួន ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ ហើយក្នុងនោះ Chelsea...
បរទេស៖ ទូរទស្សនរដ្ឋអារ៉ាប៊ីសាអូឌីត បានដកស្រង់សម្តីកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីតថា ប្រព័ន្ធការពារដែនអាកាស របស់អារ៉ាប៊ីសាអូឌីត កាលល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ បានបាញ់កម្ទេចកូនដ្រូន ប្រដាប់អាវុធចំនួន៦គ្រឿង បញ្ជាដោយចលនាពួកឧទ្ទាមហូធីនៅយេម៉ែន ឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឲ្យចំនួនកូនដ្រូនសរុបដែលត្រូវបាញ់ទម្លាក់នៅពេលថ្ងៃ ឡើងដល់១៧គ្រឿងហើយ។ មន្ត្រីនាំពាក្យយោធារបស់ពួកឧទ្ទាមហូធីមួយរូប តាមសេចក្តីរាយការណ៍ ធ្លាប់បាននិយាយកាលពីព្រឹកម្សិលមិញនេះ លើបណ្ដាញសង្គមធ្វីតធ័រថា កូនដ្រូនមួយគ្រឿង ត្រូវបានបង្ហោះទៅវាយប្រហារ នៅមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Khamis...
អាមេរិក៖ រូបថតអេក្រង់នៃប្រព័ន្ធប្រតិបត្តិការ Windows 11 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Microsoft បានលេចធ្លាយតាមប្រព័ន្ធអ៊ីនធើណេត មុនការរំពឹងទុកនៅថ្ងៃទី ២៤ ខែមិថុនា ខណៈក្រុមហ៊ុនបច្ចេកវិទយក្សសហរដ្ឋអាមេរិក Apple គួរតែត្រូវបានគេដាក់ឲ្យដំណើរការ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅពេលការផ្លាស់ប្តូរភាគច្រើន លេចឡើងនូវភាពស្រស់ស្អាតពួកគេ រួមមានម៉ឺនុយចាប់ផ្តើមថ្មីអេក្រង់ដើមនិងសំឡេងចាប់ផ្តើម។ក្រុមអ្នកជំនាញនិយាយថា ការផ្លាស់ប្តូរនេះមានគោលបំណងផ្តល់ឲ្យ ប្រព័ន្ធនូវរូបរាងស្រដៀងនឹង Mac កាន់តែទំនើប។ គ្មានព័ត៌មានជំនួយណាមួយអំពីការកែសម្រួលពាក្យចចាមអារាម របស់ក្រុមហ៊ុន Microsoft ចំពោះ Windows កម្មវិធីផ្ទុកទិន្នន័យត្រូវបានគេរាប់បញ្ចូល ក្នុងការលេចធ្លាយនេះទេ។ ការផ្លាស់ប្តូរនៅលើ Store នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បាននិយាយថា នឹងបើកឱកាសសេដ្ឋកិច្ចកាន់តែប្រសើរសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកច្នៃប្រឌិត អាចរួមបញ្ចូលទាំងការអនុញ្ញាតិ ឲ្យលក់កម្មវិធីពីវេទិការរបស់ភាគីទី៣រវាងApple និង Epic Games។ ក្រុមហ៊ុន Epic ធ្វើឲ្យ Fortnite មានប្រជាប្រិយភាពយ៉ាងខ្លាំងកំពុងប្រយុទ្ធប្រឆាំងនឹងច្បាប់របស់ក្រុមហ៊ុន Apple ដោយអះអាងថាក្រុមហ៊ុននេះបានផ្តាច់មុខ ដោយខុសច្បាប់ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ កម្មវិធីបង់ថ្លៃយ៉ាងច្រើន សម្រាប់ប្រតិបត្តិការទាំងអស់។Appleធ្វើឲ្យអ្នកប្រើប្រាស់ iPhone និង iPad ទាញយកកម្មវិធីពី App Store របស់ខ្លួន ហើយតម្រូវឲ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ប្រព័ន្ធទូទាត់របស់ Apple ត្រូវកាត់បន្ថយរហូតដល់ ៣០ ភាគរយ។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានផ្តល់សក្ខីកម្មកាលពីខែមុនថា App Store នឹងក្លាយទៅជារឿងរញ៉េរញ៉ៃប្រសិនបើក្រុមហ៊ុន Apple ត្រូវបានបង្ខំឲ្យប្រើកម្មវិធីភាគីទីបី ដោយមិនបានពិនិត្យឡើងវិញ៕ ដោយ៖លី ភីលីព
ស្វ៊ីស៖ យោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា សត្វប្រចៀវនៅប្រទេសស្វ៊ីស កំពុងផ្ទុកវីរុសពីជាក្រុម ខុសៗគ្នាចំនួន ៣៩ប្រភេទក្នុងនោះមានមេរោគខ្លះ ដែលមានសមត្ថភាពឆ្លងចូលមនុស្សបានយ៉ាងលឿន លើសពីការរំពឹងទុកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការវិភាគនៃកន្លែងរស់នៅ សត្វប្រចៀវចំនួន១៨ ប្រភេទ និងសត្វប្រចៀវធ្វើចំណាកស្រុក ដែលរស់នៅក្នុងប្រទេសស្វីសបានធ្វើឲ្យក្រុមមកពីសាកលវិទ្យាល័យ Zurich ធ្វើការស៊ើបអង្កេតលើការរីករាលដាល នៃមេរោគ។ មានករណីខ្លះគេស្គាល់ថា វីរុសបង្កឲ្យមានជំងឺឆ្លងត្រង់ពីសត្វប្រចៀវ ទៅមនុស្សប៉ុន្តែខ្លះត្រូវបានដឹក ដោយសត្វប្រចៀវទៅមនុស្សតាមរយៈសត្វមួយផ្សេងទៀត។ ពួកគេបន្តថា...
ស្កុតឡេន៖ ស្នាមម្រាមដៃដែលមានអាយុកាល ៥០០០ ឆ្នាំបានរកឃើញនៅលើផើងផ្កាបុរាណសម័យ Neolithic បង្ហាញថា ផើងផ្កាត្រូវបានធ្វើឡើង ដោយបុរសវ័យក្មេង២នាក់ ដែលមានអាយុចន្លោះពី ១៣ ទៅ ២២ ឆ្នាំនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ វត្ថុបុរាណនេះត្រូវបានរកឃើញ ដោយក្រុមមួយនៅសាកលវិទ្យាល័យនៃកោះ Highlands និងបុរាណវិទ្យាត្រូវបានគេរកឃើញដំបូងនៅខែមេសានៅទីតាំង Orkney’s Ness នៃ Brodgar...
អាមេរិក៖ ភាពជាឪពុកម្តាយ ត្រូវបានមនុស្សមួយចំនួន ចាត់ទុកថា ជាសេចក្តីរីករាយបំផុតមួយក្នុងជីវិត ប៉ុន្តែយោងតាមការសិក្សាថ្មីបានឲ្យដឹងថា មនុស្សពេញវ័យដែលមិនយកកូន គឺសប្បាយចិត្តដូចអ្នកដែលមានដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកចិត្តវិទ្យានៅសាកលវិទ្យាល័យ Michigan State (MSU) បានសួរមនុស្សពេញវ័យជិត ១.០០០ នាក់ថា តើពួកគេមានកូនកម្រិតណា នៃការពេញចិត្តក្នុងជីវិត។ ពួកគេមិនបានរកឃើញភាពខុសគ្នា នៃការពេញចិត្តក្នុងជីវិតក៏ដូចជាភាពខុសគ្នានៃចរិតបុគ្គលិកលក្ខណៈ មានកម្រិតរវាងឪពុកម្តាយ...