ព័ត៌មានអន្តរជាតិ

ចិន បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានជាង១ពាន់លានដូសហើយ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នំា២០២១ថា ប្រទេសចិន នាពេលឥឡូវនេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើសពី១ពាន់លានដូសហើយ ។ មន្ត្រីសុខាភិបាលបានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ដែលច្រើនជាងគេលំដាប់លេខ៣ ដែលបានផ្តល់ឲ្យនៅទូទំាងពិភពលោក ។

ទិន្នន័យបានមកពីគណៈកម្មាធិការសុខាភិបាលជាតិ បានបង្ហាញថា វ៉ាក់សាំងប្រមាណ២០.២៣លានដូសត្រូវបានចាក់នៅក្នុងប្រទេសគិតត្រឹមថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនសរុបចំនួន១,០១ពាន់លានដូស ។

ចំនួននេះបានបង្ហាញឲ្យដឹង បន្ទាប់ពីចំនួនដូសដែលបានចាក់នៅទូទាំងពិភពលោកបានកើនឡើងដល់២,៥ពាន់លានដូស គិតត្រឹមថ្ងៃសុក្រ ។

វាមិនទាន់ដឹងច្បាស់ថា ប៉ុន្មានភាគរយដែលបានចាក់ថ្នាំនៃចំនួនពលរដ្ឋចិន ប៉ុន្តែ ការចាក់វ៉ាក់សាំងរបស់ខ្លួនបានបង្ហាញឲ្យដឹងថា មានសភាពយឺតៗ បន្ទាប់ពីទទួលបានជោគជ័យទាំងស្រុងក្នុងការប្រយុទ្ធប្រឆំាងនឹងវីរុសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top