បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានប្រកាស ដាក់បញ្ចូលនាវាមុជទឹក បំពាក់មីស៊ីល ឆ្លងទ្វីប ដែលសល់ ពីសម័យសហភាពសូវៀត ប្រភេទ Ekaterinburg ឲ្យចូលនិវត្តហើយ ។ នេះត្រូវបាន គេមើលឃើញថា គឺជាការចាប់ផ្តើម នៃការបញ្ចប់ទៅនៃសព្វាវុធ ដែលត្រូវបានប្រើប្រាស់ ដោយសហភាពសូវៀតផង...
បរទេស ៖ យោងតាមការស្រាវជ្រាវ របស់សហរដ្ឋអាមេរិកថ្មីៗនេះ ជំងឺកូវីដ-19 អាចនាំឱ្យមានការផ្លាស់ប្តូរ ប្រភេទខួរក្បាលជាទូទៅ នៅក្នុងជំងឺវង្វេងវង្វាន់ ហើយក្រុមអ្នកវិទ្យាសាស្ត្រមួយ ក្រុមបានកំណត់យន្តការ ដែលវាអាចបណ្តាល ឱ្យការចងចាំរបស់ខួរ ក្បាលចុះខ្សោយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្រាវជ្រាវ ដែលនៅពីក្រោយការសិក្សាថ្មី...
បរទេស ៖ យោងតាមការបញ្ជាក់ របស់ក្រុមហ៊ុន Blue Origin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា អ្នកដេញថ្លៃម្នាក់ ដែលមិនបានបញ្ចេញអត្តសញ្ញា បានចំណាយលុយ ដល់ទៅ២៨លានដុល្លារដេញថ្លៃទិញយកកៅអី ក្នុងការធ្វើដំណើរទៅ កាន់លំហអាកាស ជាមួយនឹងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ។ រំលឹកដែរថា កាលពីដើមសប្តាហ៍កន្លងមក...
ថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ជាថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឲ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ (International Court of Justice in The Hague declared...
ញូវយ៉ក: ក្រុមហ៊ុន Asia Capital Real Estate Management (ACRE) បានទម្លាយឱ្យដឹងថា យោងតាមការរំពឹងទុកថា ការវិនិយោគលើអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានសន្ទុះកើនឡើង ខណៈក្រុមហ៊ុននេះកំពុងផ្ដល់ហិរញ្ញប្បទានបៃតងដើម្បីជួយគាំទ្រដល់ផ្នែកនេះ។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃទី១៤ មិថុនា។ ការទម្លាយនេះធ្វើឡើង ខណៈពេលដែលធនាគារថៃ UOB Thailand...
ការហើមពោះ ចង់សម្តៅទៅលើការរីកធំមិនធម្មតា ឬកើនទំហំរបស់ពោះតែម្តង ដែលការកើនទំហំនេះបណ្តាលឲ្យមានការឈឺចាប់ខ្លាំង ហើយអាចរំខានដល់សកម្មភាព ប្រចាំថ្ងៃរបស់អ្នកជំងឺថែមទៀត។ ការហើមពោះបណ្តាលមកពីមូលហេតុចំបងៗចំនួនបីប្រភេទនោះគឺ ការញ៉ាំអាហារច្រើនៗពេក ញ៉ាំអាហារសម្បូរជាតិខ្លាញ់ច្រើន និងញ៉ាំលឿនពេក។ ការញ៉ាំច្រើនៗពេកត្រូវបានគេចាត់ទុកថាជាមូលហេតុញឹកញាប់បំផុតនៃការហើមពោះ ដោយសារតែប្រព័ន្ធរំលាយអាហារត្រូវការពេលវេលាយូរក្នុងការរំលាយអាហារដែលញ៉ាំនោះ។ ចំពោះការញ៉ាំអាហារសម្បូរជាតិខ្លាញ់ក៏នាំឲ្យហើមពោះបានដែរ ព្រោះវាជាអាហារដែលពិបាករំលាយ ទើបធ្វើឲ្យក្រពះនៅតែណែនៗជាប់។ ចុងក្រោយ ការញ៉ាំអាហារលឿនពេកក៏អាចបណ្តាលឲ្យហើមពោះដែរ ព្រោះអ្នកលេបខ្យល់ច្រើនពេកក្នុងពេលញ៉ាំល្បឿនលឿន។ការហើមពោះបង្កជាអាការៈមួយចំនួនដែរដូចជា មានអារម្មណ៍ថាតឹងៗក្នុងពោះ ឈឺក្នុងពោះ ចង្អោ និងក្អយត...
La Provence នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបខ្លាំងបារាំង Marseille បានបង្ហាញថាខ្លួន ពិតជាមានបំណងចង់បាន កីឡាករខ្សែការពារប្រេស៊ីលដ៏មានបទពិសោធ David Luiz ពិតមែននៅក្នុង ពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះត្រូវបានគេដឹងថា មកដល់ពេលនេះគឺមានឈ្មោះ ជាកីឡាករដែលមិនមានតម្លៃខ្លួន ឡើយហើយនឹងត្រូវចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅចុងរដូវកាលនេះហើយ បន្ទាប់ពីបានជួយក្លឹបបានប៉ុន្មានរដូវកាល ចុងក្រោយនេះ។ គួរឲ្យដឹងដែរថាក្រៅតែពីក្លឹប Marseille នេះក្លឹបធំៗផ្សេងទៀតជាពិសេសនៅលីគកំពូលអាមេរិកក៏សុទ្ធតែបានបង្ហាញពីការចង់បានអតីតកីឡាកររបស់ក្លឹបតោខៀវ...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថ្នាក់ដឹកនាំណាតូ នៅថ្ងៃចន្ទនេះថា កិច្ចការពារអឺរ៉ុប តួកគីនិងកាណាដា គឺជាកាតព្វកិច្ចដ៏ពិសិដ្ឋមួយសម្រាប់សហរដ្ឋអាមេរិក ហើយនេះជាឥរិយាបថផ្ទុយគ្នា ពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលគម្រាមដកអាមេរិកចេញពីសម្ពន្ធមិត្តយោធា។ នៅពេលធ្វើដំណើរទៅដល់ទីក្រុងព្រួចសែល បន្ទាប់ពីជំនួបកំពូល G7 កាលពីចុងសប្ដាហ៍ នៅក្នុងប្រទេសអង់គ្លេសនោះ លោក...
បរទេស៖នៅថ្ងៃចន្ទនេះ ចិនបានធ្វើការថ្កោលទោស ចំពោះសេចក្តីថ្លែងការណ៍រួមគ្នាមួយ ធ្វើឡើងដោយក្រុមមេដឹកនាំ នៃប្រទេស G7 ដែលបានរិះគន់ទីក្រុងប៉េកាំងជុំវិញបញ្ហានានាជាច្រើននោះ ថាជាការជ្រៀតជ្រែតទាំងស្រុងក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងបានជំរុញឲ្យក្រុមប្រទេស G7 ឈប់ធ្វើការបង្កាច់បង្ខូចកេរឈ្មោះរបស់ចិន។ មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃអាទិត្យ បានឲ្យចិនទទួលខុសត្រូវ ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង អំពាវនាវឲ្យហុងកុងរក្សាភាពស្វយតកម្រិតខ្ពស់ និងបានបង្ហាញពីសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលទាំងអស់នោះ គឺជាបញ្ហាដ៏រសើបសម្រាប់ទីក្រុងប៉េកាំង។...
ពិតជារឿងគួរឱ្យសោកស្ដាយ ខ្លាំងមែនទែនសម្រាប់ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្ស មាស សុគន្ធ និសា ជួបប្រទះបញ្ហាសក់ជ្រុះទាំងដៃៗស្ទើរមិនគួរឱ្យជឿរក្រោយនាងជាសះស្បើយ ពីជំងឺកូវីដ-19។ កាលពីថ្មីៗនេះតាមរយៈ Story IG របស់អ្នកនាង សុគន្ធ និសា បានរៀបរាប់ឱ្យដឹងថាតាំងពី ជាសះស្បើយ ជំងឺកូវីដ-19 បានរយៈពេលជាង១ខែ និសា ស្រាប់តែចេញអាការៈគួរឱ្យខ្លាចបំផុត សម្រាប់នាង ដែលត្រូវជ្រុះសក់ច្រើនស្ទើរមិនគួរឱ្យជឿរ។ សុគន្ធ និសា...